វីដេអូ៖ មកស្តាប់ពាក្យពេជ្រលោកស្រី ភាព ហៀក ថ្លែងក្នុងថ្ងៃលាចាកសិក្ខាបទភិក្ខុ លាង ពៅ

វីដេអូ៖ មកស្តាប់ពាក្យពេជ្រលោកស្រី ភាព ហៀក ថ្លែងក្នុងថ្ងៃលាចាកសិក្ខាបទភិក្ខុ លាង ពៅ

ភិក្ខុ លាង ពៅ ហៅ ភីធ័រ បានសម្រេចចិត្តលាព្រះគ្រូឧបជ្ឈាយ៍ដើម្បីលាចាកសិក្ខាបទ ឬហៅដោយសាមញ្ញគឺសិកពីឧត្តមភេទជាសង្ឃ មកគ្រហស្ថមនុស្សធម្មតាវិញហើយ កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ខាងលិចភ្នំឧដុង្គ។

បន្ទាប់ពីចូលសាងផ្នួសអស់រយៈពេល ១៤ថ្ងៃ ភិក្ខុលាង ពៅ បានសិកមកជាគ្រហស្ថវិញ ហើយក្នុងថ្ងៃលាចាកសិក្ខាបទនោះ ញោមស្រី គឺលោកស្រីលោកអ្នកឧកញ៉ា ភាព ហៀក បានពោរពាក្យពេជ្រយ៉ាងពិរោះប្រកបដោយអត្ថន័យជ្រាលជ្រៅចំពោះកូនប្រុសដែលយកពុទ្ធសាសនាជាទីពឹងទីរលឹកក្នុងការសិក្សាប្រតិបត្តិផ្នែកពុទ្ធចក្រ។

តាមដានជាមួយយើង៖ Million Times

លោកស្រីថ្លែងដោយក្តីរំភើបញ៉ាប់ញ័រក្នុងចិត្តជាមួយសំឡេងដ៏ពិរោះភ្ជាប់នឹងអត្ថន័យខ្លឹមសារចំពោះមុខកូនប្រុសដែលបានលះបង់ការសប្បាយរីករាយក្នុងសង្គម ហើយមករកផ្លូវសាងអំពើល្អដែលទាំងអស់នេះធ្វើឲ្យលោកស្រីសប្បាយចិត្តខ្លាំងណាស់។

លោកស្រីក៏បានណែនាំឲ្យឧកញ៉ា លាង ពៅ ឧស្សាហ៍ចូលវត្តដើម្បីធ្វើសមាធិ និងជួយទ្រទ្រង់ពុទ្ធសាសនាឲ្យបានគង់វង្សរឹងមាំយូរអង្វែងតរៀងទៅ។ បន្ថែមពីនេះលោកស្រីក៏បានផ្តាំឲ្យលោក ភីធ័រ ចេះស្រលាញ់សាមគ្គីគ្នាក្នុងក្រុមគ្រួសារជាធ្លុងមួយ ដែលចំណុចគឺជាអ្វីដែលលោកស្រីប្រាថ្នាចង់ក្នុងជីវិត។

សូមស្តាប់ប្រសាសន៍លោកស្រីលោកអ្នកឧកញ៉ា ភាព ហៀក អគ្គនាយកកក្រុមហ៊ុន ជីបម៉ុង គ្រុប៖

សូមជម្រាបថា លោកឧកញ៉ា លាង ពៅ ក្រោយបំពេញបេសកកម្មដ៏ធំជូនជាតិពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ដ៏កម្រ Gumball 3000 ដែលជាការជួបជុំរថយន្តទំនើបលំដាប់អភិជនជុំវិញពិភពលោកមកកាន់ប្រទេសកម្ពុជាកាលពីកញ្ញាកន្លងទៅ លោកក៏បានសម្រេចចូលសាងផ្នួសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះរយៈ​ពេលខ្លី​​ នៅ​ពុទ្ធមណ្ឌលវិបស្សនា។

លោក លាង​ ពៅ ជា​អគ្គនាយក​ក្រុម​ហ៊ុន​ខ្មែរ ប៊ែវើវីជីស (Khmer Beverages) ដែលចូលរួមដឹកនាំក្រុមហ៊ុន ជីបម៉ុង គ្រុបជាមួយមានបងៗលោកជាច្រើនរូបទៀតរួមមាន៖ លោកអ្នកឧកញ៉ា ​លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាដើម៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ jingzerxing2