សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបក្បូនចិញ្ចឹមកូនឲ្យក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់

សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបក្បូនចិញ្ចឹមកូនឲ្យក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់

តើយើងអប់រំកូនដូចម្ដេចដើម្បីឱ្យពួកគេធំឡើងក្លាយជាបុគ្គលដែលមានសន្ដានចិត្តល្អប្រកបដោយគន្លងធម៌? នេះជាសំនួរបស់លោកស្រី ម៉ៅ ចំណាន ចោទសួរទៅកាន់អ្នកតាមដានលើបណ្តាញសង្គមហ្វេសបុកដែលមាន Followers 21k ដោយលោកស្រីគូសបញ្ជាក់ពីទំនួលខុសត្រូវក្នុងការមើលថែពួកគេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃ។

លោកស្រី ម៉ៅ ចំណាន បានផ្តល់ចម្លើយថា ខ្ញុំនៅចាំបានគ្រាដំបូងដែលខ្ញុំបានបីកូនខ្ញុំនៅក្នុងដៃ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមទទួលនូវអារម្មណ៍ថាទំនួលខុសត្រូវដ៏ធ្ងន់កំពុងធ្លាក់មកលើខ្ញុំហើយ។ ទំនួលខុសត្រូវនេះមិនគ្រាន់តែជាការមើលថែពួកគេនោះទេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃដែលអាចកំណត់ឱ្យពួកគេក្លាយទៅជាមនុស្សបែបណា។ 

តាមដានជាមួយយើង៖ Million Times

លោកស្រីបន្តថា ការនិទានរឿងមុនចូលគេង ការឱបថ្នាក់ថ្នមបន្ទាប់ឆ្លៀតពេលពីការរវល់ពេញមួយថ្ងៃ រាល់មេរៀនអប់រំអំពីអំពើល្អ និងការទទួលខុសត្រូវ សុទ្ធសឹងជាផ្នែកនៃមូលដ្ឋានគ្រឹះ។ តាមវិធីនេះលោកស្រីបានឃើញពួកគេធំធាត់ក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់។

ឆ្លងកាត់ពេលវេលាទាំងនោះ លោកស្រីដែលជាមាតាបង្កើតឧកញ៉ាវ័យក្មេង គិត ស៊ូឡា រូបនេះបានទទួលស្គាល់ថា ការចិញ្ចឹមកូនគឺមិនមែនផ្តោតតែលើពួកគេនោះទេ ប៉ុន្តែក៏ត្រូវផ្ដោតលើខ្លួនយើងថាជាឪពុកម្ដាយបែបណា។ យើងរៀនអំពីការអត់ធ្មត់ រៀនផ្ដល់មេត្តាករុណា និងរៀន ពីអត្ថន័យពិតនៃក្ដីស្រលាញ់ដែលឥតលក្ខខណ្ឌ។

លោកស្រីឧកញ៉ា ម៉ៅ ចំណាន ជាអតីតសិល្បការិនីតស៊ូរហូតក្លាយជាភរិយាលោកសេដ្ឋីកំពូលលុយ គិត ម៉េង ហើយមានចំណងដៃកូនប្រុសស្រីចំនួន ៤រូប។ លោកស្រីជាអគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរដែលទើបជាប់អាណត្តិថ្មី៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ម៉ៅចំណាន