កាលពីសប្តាហ៍កន្លងទៅ កូនស្រីរបស់សេដ្ឋីល្បីឈ្មោះប្រចាំខេត្តបាត់ដំបងម្នាក់បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងឪឡារិកអធិកអធមក្រោមវត្តមានលោកមេបាតូចធំត្រកូលរាមច្បង ព្រមទាំងមន្រ្តីនាក់មុខនាក់ការ និងសេដ្ឋីអ្នកជំនួញជាច្រើនរូប។
សិរីមង្គលពិធីភ្ជាប់ពាក្យកូនស្រីសេដ្ឋីកំពូលលុយ លោក សាន សម្បត្តិ ថៅកែក្រុមហ៊ុនលក់ និងចែកចាយគ្រឿងចក្រកសិកម្មដ៏ធំប្រចាំខេត្តបាត់ដំបង ធ្វើឡើងស្ថិតនៅភូមិគ្រឹះលោកផ្ទាល់តែម្តង នាក្រុងបាត់ដំបងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
ពិធីភ្ជាប់ពាក្យក្រុមគ្រួសារអភិជនរូបនេះ គឺកូនប្រុសឈ្មោះ ស៊ុន ហួត ជាគូរនឹងកូនស្រីឈ្មោះ សាន គីមហួរ ក្រោមវត្តមានមន្រ្តីធំៗ ក្នុងនោះក៏មានវត្តមានលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រីឧកញ៉ា ភូ គឹមតុក ផងដែរ៕
សូមទស្សនារូបភាពស្អាតៗក្នុងពិធីភ្ជាប់ពាក្យកូនស្រីអភិជនប្រចាំក្រុងបាត់ដំបង៖
តាមដានជាមួយយើង៖ Million Times
អត្ថបទ៖ ផល កុសល រូបភាព៖ One Memory