គ្មានចង្កូត គ្មានហ្គែរ រថយន្តមហាសេដ្ឋី Elon Musk ត្រៀមផលិត និងដាក់លក់ក្នុងតម្លៃធូរថ្លៃ

គ្មានចង្កូត គ្មានហ្គែរ រថយន្តមហាសេដ្ឋី Elon Musk ត្រៀមផលិត និងដាក់លក់ក្នុងតម្លៃធូរថ្លៃ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បានបង្ហើបឲ្យដឹងកាលពីថ្ងៃទី១០ ខែតុលាថា លោកមានផែនការផលិតរថយន្ត ដំណើរការដោយបច្ចេកវិទ្យា AI ទាំងស្រុង ហើយក្នុងរថយន្តមិនមានចង្កូត និងហ្គែរជាន់ល្បឿនឡើយ។

តាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា រថយន្តគ្មានចង្កូត គ្មានហ្គែរ ដំណើរការដោយប្រព័ន្ធ AI ទាំងស្រុងរបស់ Elon Musk នឹងចាប់ផ្ដើមផលិតនៅឆ្នាំ២០២៦ ហើយគ្រោងបញ្ចេញលក់លើទីផ្សារ តម្លៃក្រោម ៣ម៉ឺនដុល្លារតែប៉ុណ្ណោះ។

មហាសេដ្ឋីមានបំផុតលើលោកអះអាងទៀតថា រថយន្តដ៏ចម្លែករបស់លោក នឹងអាចធានាសុវត្ថិភាពអ្នកដំណើរ ច្រើនជាងរថយន្តធម្មតាដល់ទៅ ១០ដង និងមានអាយុកាលយូរជាងរថយន្តធម្មតា ពី ៥ ទៅ ១០ដងឯណោះ។

ទោះជាយ៉ាងណា អ្នកលេងបណ្ដាញសង្គមជាច្រើន សុទ្ធតែមិនមានទំនុកចិត្តចំពោះផែនការនេះឡើយ ដ្បិតកន្លងមក Elon Musk តែងតែបញ្ចេញនូវគម្រោងការប្លែកៗជាច្រើន ហើយភាគច្រើនគឺសុទ្ធតែជាសន្យាខ្យល់ប៉ុណ្ណោះ៕

តាមដានជាមួយយើង៖ Million Times