នាឡិកាថ្លៃបំផុតលើលោក ១០គ្រឿង មានមួយគ្រឿងតម្លៃស្មើរថយន្តថ្លៃបំផុតលើលោក ៣ដង

នាឡិកាថ្លៃបំផុតលើលោក ១០គ្រឿង មានមួយគ្រឿងតម្លៃស្មើរថយន្តថ្លៃបំផុតលើលោក ៣ដង

នាឡិកា Graff Diamonds Hallucination មួយគ្រឿង តម្លៃ ៥៥លានដុល្លារ ទុកគ្រាន់តែពាក់មើលម៉ោង មិនមានមុខងារអ្វីពិសេស ដូចជានាឡិកាឆ្លាតវៃដទៃ ស្ដាប់មើលទៅហាក់មិនទំនង តែគ្រឿងអលង្ការតម្លៃកប់ពពកបែបនេះ គឺជាគ្រឿងលំអរខ្លួនរបស់អភិជន មានលុយរាប់រយលានដុល្លារ។

តាមដានជាមួយយើង៖ Million Times

តម្លៃ ៥៥លានដុល្លារ សម្រាប់នាឡិកាមួយគ្រឿងនេះ គឺអាចទិញបានរថយន្តថ្លៃបំផុតលើលោក គឺ Bugatti La Voiture Noire ៣គ្រឿងឯណោះ ពោលគឺឡានប្រណីតមួយគ្រឿងនេះ មានតម្លៃជាង ១៨លានដុល្លារ។

គេហទំព័រ Million Times សូមគាស់កកាយ និងបង្ហាញនូវនាឡិកាប្រណីតៗថ្លៃបំផុតលើលោកទាំង ១០គ្រឿង ដូចតទៅ៖

1/នាឡិកា Graff Diamonds Hallucination តម្លៃ ៥៥លានដុល្លារ

វាត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ដោយត្បូងពេជ្រគ្រប់ពណ៌ និងគ្រប់ទម្រង់ ហើយសរុបគ្រឿងពេជ្រលំអនាឡិកាមួយគ្រឿងនេះ គឺមានរហូតដល់ ១១០ការ៉ាត់។

2/ នាឡិកា Graff Diamonds The Fascination តម្លៃ ៤០លានដុល្លារ

ជាផលិតផលរបស់ក្រុមហ៊ុន Graff Diamonds ដដែល ដោយមួយគ្រឿងនេះបំពាក់នូវគ្រឿងពេជ្រសរុប ១៥២,៩៦ការ៉ាត់ ហើយមួយគ្រាប់នៅចំកណ្ដាលនាឡិកា មានទំហំ ៣៨,១៤ការ៉ាត់ និងអាចដកមកធ្វើជាជញ្ជៀនពាក់បាន។

3/ នាឡិកា Breguet No. 160 តម្លៃ ៣០លានដុល្លារ

វាជាប្រភេទនាឡិកាប៉ោល ដែលមានអាយុកាល ២៤២ឆ្នាំ ពោលគឺវាបានបង្កើតឡើងដំបូងនៅឆ្នាំ ១៧៨២ ដោយលោក Abraham-Louis Breguet និងបានបញ្ចប់ជាស្ថាពរនៅឆ្នាំ១៨២៧ ដោយកូនប្រុសរបស់លោក។

នាឡិកាប៉ោលនេះ ធ្លាប់ត្រូវបានគេលួចនៅក្នុងឆ្នាំ១៩៨៣ ប៉ុន្តែត្រូវបានយកមកវិញ និងបានរក្សាទុកនៅក្នុងសារមន្ទីរ Mayer Museum នៅសហរដ្ឋអាមេរិកសព្វថ្ងៃនេះ។

4/ នាឡិកា Chopard 201-Carat តម្លៃ ២៥លានដុល្លារ

នាឡិកាមួយនេះ ដាំពេជ្រចំនួន ៨៧៤គ្រាប់ សរុបមានទំហំ ២០១ការ៉ាត់ ហើយនៅចំកណ្ដាលនាឡិកា មានលំអត្បូងពេជ្ររាងបេះដូងចំនួន ៣គ្រាប់ មានពណ៌លឿង ផ្កាឈូក និងពណ៌ខៀវ។

5/ នាឡិកា Patek Philippe Supercomplication តម្លៃ ២៤លានដុល្លារ

ជានាឡិកាប៉ោលទី២ នៅក្នុងបញ្ជីមួយនេះ និងបានបង្កើតឡើងនៅឆ្នាំ១៩៣៣ ដោយលោក Patek Philippe និងបានចំណាយពេល ៥ឆ្នាំ ក្នុងការរចនាប្រព័ន្ធនាឡិកាដ៏សាំញ៉ាំ មានប្រតិទិនដ៏ច្បាស់លាស់ អាចកំណត់ពេលវេលាដឹងម៉ោងថ្ងៃរះ និងថ្ងៃលិច បានយ៉ាងច្បាស់លាស់។

6/ នាឡិកា Jacob & Co. Billionaire តម្លៃ ១៨លានដុល្លារ

នាឡិកាពីក្រុមហ៊ុន Jacob & Co. ធ្វើឡើងដោយមានត្បូងមរកតទំហំ ២៦០ការ៉ាត់ មានគ្រឿងបង្គុំចំនួន ១៩ និងមានគ្រឿងអលង្ការលំអផ្សេងៗចំនួន ១៩ ហើយខ្សែ និងតួនាឡិកា ធ្វើឡើងពីមាសស 18k។

7/ នាឡិកា Paul Newman’s Rolex Daytona តម្លៃ ១៧,៨ លានដុល្លារ

នាឡិកា Rolex Daytona របស់តារាសម្ដែងដ៏ល្បី Paul Newman ដែលបានទទួលអនិច្ចកម្មកាលពីឆ្នាំ២០០៨ ត្រូវបានដាក់ដេញថ្លៃ និងលក់ចេញក្នុងតម្លៃ ១៧,៨លានដុល្លារ កាលពីឆ្នាំ២០១៧។

8/ នាឡិកា Patek Philippe Ref. 1518 តម្លៃ ១១,១លានដុល្លារ

នាឡិកាមួយគ្រឿងនេះ ត្រូវបានផលិតឡើងនៅឆ្នាំ១៩៤១ និងត្រូវបានលក់ចេញនៅក្នុងកម្មវិធីដេញថ្លៃកាលពីឆ្នាំ២០១៦ ក្នុងតម្លៃ ១១,១លានដុល្លារ។

9/ នាឡិកា Vacheron Constantin 57260 តម្លៃ ៨លានដុល្លារ

នាឡិកាប៉ោលមួយគ្រឿងនេះ ប្រើពេល ៨ឆ្នាំសម្រាប់ការរចនា និងបង្កើតវាឡើង ដោយមានគ្រឿងបង្គុំ ២ ៨២៦គ្រាប់ និងមានត្បូងពេជ្រ ២៤២គ្រាប់ ហើយវាត្រូវបានបង្កើតឡើងជាពិសេស សម្រាប់អតិថិជនម្នាក់។

10/ នាឡិកា Hublot Big Bang តម្លៃ ៥លានដុល្លារ

នាឡិកា Big Bang របស់ Hublot មានត្បូងពេជ្រសរុបចំនួន ១២៨២គ្រាប់ រួមទាំងពេជ្រ baguette ជាង១០០ការ៉ាត់ និងត្បូងមរកតកាត់ចំនួន៦គ្រាប់ ដែលមានទម្ងន់លើសពី ៣ការ៉ាត់ក្នុងមួយគ្រាប់ៗ។

នាឡិកានេះត្រូវបានល្បីសុះសាយ បន្ទាប់ពីតារាស្រី Beyoncé ទិញវាជាកាដូជូនស្វាមី Jay-Z នៅក្នុងឆ្នាំ២០១២៕