កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលកំពុងធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ បានប្រព្រឹត្តទៅក្រុមវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ នៅតំបន់អាស៊ាន និងលើពិភពលោកជាច្រើនរូប។
នៅក្នុងព្រឹត្តិការណ៍មួយនេះ គេសង្កេតឃើញថាគ្រប់សមាជិកនៃតំបន់អាស៊ានទាំងអស់ សុទ្ធតែមានបេក្ខភាពចូលរួម មានដូចជា សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រធានាធិបតីឡាវ លោក Thongloun Sisoulith នាយករដ្ឋមន្ត្រីឡាវ លោក Zonexay Siphandone ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នាយករដ្ឋមន្ត្រីថៃ អ្នកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ស្ដេចស៊ុលតង់ប្រុយណេ Hassanal Bolkiah អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Ma’ruf Amin រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ា លោក Aung Kyaw Moe និងនាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao។
ក្រៅពីប្រមុខដឹកនាំនៅតំបន់អាស៊ាន កិច្ចប្រជុំកំពូលមួយនេះក៏មានការចូលរួមពីសំណាក់មេដឹកនាំមហាអំណាចធំៗជាច្រើនដូចជា នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រមុខការទូតអាមេរិក លោក Antony Blinken នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Shigeru Ishiba។
សូមជម្រាបដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលមានឡាវជាម្ចាស់ផ្ទះសារនេះ នឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា ខណៈប្រធានបទក្ដៅគគុក ដែលត្រូវបានលើកមកជជែកគ្នា គឺបញ្ហានៅក្នុងតំបន់ ជាពិសេសគឺសង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា និងតំបន់ជម្លោះសមុទ្រចិនខាងត្បូង៕