ធនាគារធំបំផុតទី២នៅកាណាដា ប្រឈមមុខជាមួយការផាកពិន័យ ៣ពាន់លានដុល្លារ

ធនាគារធំបំផុតទី២នៅកាណាដា ប្រឈមមុខជាមួយការផាកពិន័យ ៣ពាន់លានដុល្លារ

ធនាគារ Toronto-Dominion Bank ដែលជាអ្នកផ្ដល់ប្រាក់កម្ចីធំបំផុតទី២ នៅប្រទេសកាណាដា កំពុងប្រឈមមុខជាមួយការផាកពិន័យ ជាទឹកប្រាក់ប្រហែល ៣ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក បន្ទាប់ពីរងការចោទប្រកាន់ ជុំវិញភាពបរាជ័យក្នុងការរារាំងបទល្មើសលាងលុយកខ្វក់ ដែលកើតមានតាមរយៈប្រតិបត្តិការរបស់ខ្លួន។

តាមដានជាមួយយើង៖ Million Times

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រៅពីការបង់ប្រាក់ ៣ពាន់លានដុល្លារ ធនាគារមួយនេះក៏ទំនងជួបបញ្ហាមួយចំនួនទៀត ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើសាខារបស់ខ្លួនៅសហរដ្ឋអាមេរិក និងការបង្កកទ្រព្យសកម្មរបស់ធនាគារជាដើម។

មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលអាមេរិក បានសម្រុកយ៉ាងខ្លាំង លើការស៊ើបអង្កេតករណីលាងលុយកខ្វក់ និងបានចាប់កំហុសធនាគារធំៗជាច្រើន នៅក្នុងរដ្ឋ New York, New Jersey និង Florida ក្រោមហេតុផលតែមួយ គឺបរាជ័យក្នុងការទប់ស្កាត់ ការលាងលុយកខ្វក់ ដែលកើតមាននៅក្នុងប្រតិបត្តិការធនាគាររបស់ពួកគេ៕