មហាសេដ្ឋី Facebook នាំភរិយាកែរថយន្តទំនើបមួយគ្រឿង និងមានតែមួយគ្រឿងគត់លើលោក

មហាសេដ្ឋី Facebook នាំភរិយាកែរថយន្តទំនើបមួយគ្រឿង និងមានតែមួយគ្រឿងគត់លើលោក

កាលពីថ្ងៃទី០៧ ខែតុលា មហាសេដ្ឋីអាមេរិក Mark Zuckerberg បាននាំភរិយារបស់លោក អ្នកស្រី Priscilla Chan ទៅកែរថយន្តស្ព័រ Porsche Cayenne GT ទៅជាប្រភេទរថយន្ត Minivan បន្ទាប់ពីអ្នកស្រីត្អូញត្អែរប្រាប់លោកថា ចង់បានរថយន្តប្រភេទនេះ។

តាមដានជាមួយយើង៖ Million Times

តាមការចុះផ្សាយពីសារព័ត៌មាន Carscoops បានបង្ហាញថា រថយន្ត Porsche Cayenne GT ប្រភេទ Minivan ដែលច្នៃដោយក្រុមការងារ West Coast Customs និងក្រុមហ៊ុន Porsche គឺជារថយន្តដំបូង ដែលបានបង្ហាញខ្លួនលើដងផ្លូវ ដ្បិតកន្លងមកក្រុមហ៊ុន Porsche មិនធ្លាប់ផលិតរថយន្តប្រភេទ Minivan លក់លើទីផ្សារឡើយ។

រថយន្ត Porsche Cayenne GT ប្រភេទ Minivan របស់ភរិយាមហាសេដ្ឋីអាមេរិក ត្រូវបានកែច្នៃយ៉ាងល្អឥតខ្ចោះ ដោយវាត្រូវបានពង្រីកមាឌធំជាងមុន កម្លាំងម៉ាស៊ីនខ្លាំងជាងមុន ហើយទ្វារសងខាង បានច្នៃបើកចេញជាទ្វារ Slide ចំហៀងអូតូ។

បន្ទាប់ពីដឹកដៃភរិយា ទៅកែច្នៃរថយន្តទំនើបរួចរាល់ នាយកប្រតិបត្តិក្រុមហ៊ុន Meta Platforms ក៏បានចាយលុយចន្លោះពី ១៨០ ០០០ ទៅ ២០០ ០០០ដុល្លារ ដើម្បីទិញរថយន្ត Porsche 911 GT3 Touring សេរីថ្មី ដើម្បីឲ្យស៊ីគ្នាជាមួយរថយន្តរបស់ភរិយាផងដែរ៕