ចិន ជំទាស់កាណាដា រឿងអនុវត្តផ្លូវការតំឡើងពន្ធគយរថយន្តអគ្គិសនីចិន

ចិន ជំទាស់កាណាដា រឿងអនុវត្តផ្លូវការតំឡើងពន្ធគយរថយន្តអគ្គិសនីចិន

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលកាណាដាតំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីចិនចូលជាធរមាន និងចាប់ផ្តើមអនុវត្ត ព្រមទាំងបានប្រកាសបញ្ជីផលិតផលចុងក្រោយបំផុតនៃការដែលតំឡើងពន្ធគយចំពោះផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន។

អ្នកនាំពាក្យបានលើកឡើងថា ភាគីកាណាដាមិនអើពើនឹងការពិតជាសត្យានុម័ត មិនអើពើនឹងច្បាប់កំណត់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ មិនអើពើនឹងការប្រឆាំងជំទាស់និងការនិយាយបញ្ចុះបញ្ចូល និងរារាំងរបស់ពហុភាគី ទទូចដើរតាមប្រទេសមួយពីរ ចាត់វិធានការគាបសង្កត់ដោយឯកតោភាគីចំពោះចិន។ 

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា ទង្វើរបស់ភាគីកាណាដាបានលើ្មសនឹងសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍ប្រកួតប្រជែងដោយស្មើភាព ដែលបានបំផ្លាញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រក្រតីរវាងសហគ្រាសចិន និងកាណាដា ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកាណាដា  ក៏ដូចជារំខាន់ និងមួលបង្កាច់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ 

ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើទាំងអស់របស់កាណាដា។ ភាគីចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក អំពីឯកតោភាគីនិយម និងការការពារនិយមខាងពាណិជ្ជកម្មរបស់កាណាដា ហើយបានចាប់ដំណើរការតាមផ្លូវច្បាប់នូវការស៊ើបអង្កេតដើម្បីប្រឆាំងការរើសអើងចំពោះវិធានការមានលក្ខណៈដាក់កំហិតពាក់ព័ន្ធរបស់កាណាដា៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ CCTV