Justin Bieber ជាតារាចម្រៀងប៉ុបសញ្ជាតិកាណាដា ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៣០០ លានដុល្លារ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងឆ្នាំ២០០៧ Justin Bieber ជាតារាកម្សាន្តដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ដោយអាចរកចំណូលបានពី ៦០ ទៅ ៨០ លានដុល្លារពីគ្រប់ប្រភពចំណូល។
នៅខែធ្នូឆ្នាំ២០២២ Justin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សិទ្ធិអាល់ប៉ុមតន្ត្រីរបស់លោកក្នុងតម្លៃ ២០០លានដុល្លារ។ ដើមឡើយ Justin គ្រាន់តែជាក្មេងជំទង់ជនជាតិកាណាដាម្នាក់ដែលបង្ហោះវីដេអូបទចម្រៀងនៅលើអ៊ីនធឺណិតកាលពីឆ្នាំ២០០៧។
នៅដើមឆ្នាំ២០០៧ នៅអាយុ ១២ឆ្នាំ Bieber បានច្រៀងបទ “So Sick” របស់ Ne-Yo នៅក្នុងការប្រកួតច្រៀងក្នុងស្រុក Stratford ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ។ ម្តាយរបស់លោកបានបង្ហោះវីដេអូនៃការសម្តែងនៅលើយូធូបដើម្បីឱ្យមិត្តភក្តិនិងសាច់ញាតិបានឃើញ។
នៅពេលដែលតារារបស់ Bieber បន្តរីកចម្រើន ភាពយន្តប្រគុំតន្ត្រី 3D ផ្នែកជីវប្រវត្តិរបស់គាត់ “Justin Bieber: Never Say Never” ត្រូវបានចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០១១។ ខ្សែភាពយន្តនេះបានឈរនៅលើកំពូលតារាង Box Office ជាមួយនឹងចំណូលសរុបប៉ាន់ស្មានចំនួន ១២.៤ លានដុល្លារនៅថ្ងៃបើកសម្ពោធ។ រោងភាពយន្តរកចំណូលបានសរុបជាង ៩៨លានដុល្លារនៅទូទាំងពិភពលោក។ រួមជាមួយនឹងខ្សែភាពយន្តនេះ Bieber បានចេញអាល់ប៊ុម “Never Say Never – The Remixes” ក្នុងខែកុម្ភៈ ឆ្នាំ២០១១។ នៅខែមិថុនាឆ្នាំដដែលលោកជាប់ឈ្មោះលេខ២ នៅក្នុងបញ្ជី Forbes នៃតារាល្បីដែលបង់ប្រាក់ល្អបំផុតក្រោមអាយុ ៣០ ដោយរកបាន ៥៣លានដុល្លារក្នុងរយៈពេល ១២ខែ។
ខាងក្រោមជាតារាបញ្ជីទឹកលុយរបស់ Justin Bieber ៖
- 2010: $500 thousand
- 2011: $5 million
- 2012: $40 million
- 2013: $100 million
- 2014: $200 million
- 2015: $210 million
- 2016: $240 million
- 2017: $250 million
- 2018: $265 million
- 2019: $270 million
- 2020: $280 million
- 2021: $285 million
- 2022: $290 million
- 2023: $300 million
អត្ថបទ៖ ជីវ័ន រូបភាព៖ Google