ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានបង្ហាញអំពីលក្ខណៈបច្ចេកទេសរបស់រថយន្ត BYD Xia ដំណើរការដោយប្រព័ន្ធ Hybrid DM 5.0 ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុបចំនួន ២៦៨ សេះ និងមានកម្រិតសុីប្រេង ៦,៥លីត្រ/១០០គ.ម។
រថយន្ត BYD Xia នឹងចាប់ផ្តើមលក់នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ ៣០០,០០០យន់ ស្មើប្រមាណ ៤២,៣០០ ដុល្លារ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Carnewschina។
ក្រុមហ៊ុន BYD បានធ្វើការបង្ហាញរថយន្ត Xia minivan នៅឯពិព័រណ៍រថយន្ត Chengdu កាលពីថ្ងៃទី៣០ ខែសីហា ដែលតាមប្រភពព័ត៌មានកន្លងមកបានហៅរថយន្តមួយនេះថា BYD Tang Max ឬ Zhou ប៉ុន្តែ ក្រុមហ៊ុនបានប្រើឈ្មោះផ្លូវការណ៍ថា BYD Xia តាមខ្សែរាជវង្សដែលកាន់អំណាចរបស់ចិនចំណាស់ជាងគេបំផុត ដោយគូសបញ្ជាក់ពីឋានៈរបស់ខ្លួន។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បង្ហាញថា BYD Xia MPV មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 36.628 kWh ជាប្រភេទ LFP battery on board មានទំងន់ 331kg ដែលទងន់នេះ គឺស្មើនឹង 12.5% ធៀបនឹងទំងន់របស់រថយន្តដែលមានទំងន់ 2,650kg។ កញ្ចប់អាគុយរបស់ BYD Xia អាចកាន់សម្រាប់ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 145km ធៀបនឹងម៉ូដែល Denza D9 DM-I MPV ដែលមានជម្រើសកញ្ចប់អាគុយទំហំ 20KWh បើកបានចម្ងាយផ្លូវ 103km និង 40kWh អាចបើកបានចម្ងាយផ្លូវ 190km ទៅ 200km។
BYD Xia MPV បំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5-liter ICE ប៉ុន្តែ សម្រាប់សមត្ថភាពរបស់ម៉ាស៊ីន មិនទាន់ដឹងនៅឡើយទេ ដោយគ្រាន់តែដឹងថា មានកម្រិតស៊ីសាំង 6.5L/100km។ ដោយឡែកបើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា សម្រាប់ម៉ាស៊ីនដែលបំពាក់នៅលើ BYD Xia ទំនងជាប្រភេទម៉ាស៊ីន Turbocharged BYD472ZQB engine ដែលមានកំលាំង 115kW ឬ 154 សេះ និងភ្ជាប់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬស្មើរនឹង 268 សេះ។
BYD Xia MPV មានការឌីស្សាញរូបរាងឡើងដោយប្រើនូវទម្រង់ភាសារចនាម៉ូដែល Dynasty design language ដែលមានបណ្តោយ 5,145mm/ ទទឹង1,970mm/ កម្ពស់ 1,805 mm និងគម្លាតចន្លោះកង់មុខក្រោយ 3,045mm នឹងចូលទីផ្សារប្រទេសចិននៅឆ្នាំនេះជាមួយនឹងតម្លៃចាប់ពី ៣០០,០០០យន់ ឬ ៤២,៣០០ដុល្លារអាមេរិក។
អត្ថបទ៖ ជីវ័ន រូបភាព៖ BYD