លោក Stefan Quandt បានកាន់កាប់ភាគហ៊ុន ២៣.៦% នៃក្រុមហ៊ុនផលិតរថយន្ត BMW ដែលជាម៉ាកផលិតផលមួួយដ៏ល្បីល្បាញរបស់ពិភពលោក។ ប្អូនស្រីរបស់លោកឈ្មោះ Susanne Klatten ជាស្ត្រីមានបំផុតនៅប្រទេសអាឡឺម៉ង់ ដែលកាន់កាប់ភាគហ៊ុន ១៩.១%។ នេះបើយោងតាមទស្សនាវដ្តី Forbes។
ម្តាយចុងរបស់ពួកគេគឺលោកស្រី Johanna គឺជាភរិយាទី៣ របស់លោក Herbert Quandt ដែលបានដឹកនាំក្រុមហ៊ុនផលិតរថយន្ត BMW ឱ្យលេចធ្លោនៅក្នុងទីផ្សារប្រណីត។ បងប្អូនបង្កើតទាំងពីរកាន់តួនាទីជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BMW ខណៈលោក Quandt ជាអនុប្រធាន។
លោក Stefan Quandt ដែលមានវ័យ ៥៨ឆ្នាំ ជាជនជាតិអាឡឺម៉ង់ មានទ្រព្យសរុបសុទ្ធចំនួន ២២.៧ពាន់លានដុល្លារអាមេរិក ឈរលេខរៀងទី៦៨ ជាមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ចំនួនទ្រព្យសម្បត្តិរបស់ Quandt ចំនួន ២២.៧ពាន់លានដុល្លារអាមេរិក ឃើញថា មានការធ្លាក់ចុះយ៉ាងកំហុគ ពោលគឺនៅខែមេសា ឆ្នាំ២០២៤ មានប្រមាណ ២៧.៣ពាន់លានដុល្លារអាមេរិកឯណោះ ត្រឹមរយៈពេល ៥ខែប៉ុណ្ណោះ។
ជម្រាបជូនបន្ថែមថា ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្ត BMW គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គឺមានចំនួន ៥៣.៦៩ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ BMW