លោក Alain Wertheimer គឺជាប្រធានក្រុមហ៊ុន Chanel ដែលជាម៉ាកយីហោប្រណីតរបស់បារាំងល្បីល្បាញពេញពិភពលោក។ លោក និងបងប្រុសម្នាក់ទៀត គឺជាអ្នកគ្រប់គ្រងសាជីវកម្មតជំនាន់ពីជីតា គឺលោក Pierre Wertheimer ។
លោក Alain Wertheimer មានទ្រព្យសម្បត្តិសុទ្ធចំនួន ៤១.២ពាន់លានដុល្លារអាមេរិក ($41.2B) ឈរលំដាប់ទី ៤០ ក្នុងបញ្ជីអ្នកមានលើពិភពលោករបស់ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
លោក Alain Wertheimer កើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៨ គឺជាអ្នកជំនួញមហាសេដ្ឋីជនជាតិបារាំង-អាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ លោកគឺជាប្រធាន និងជាម្ចាស់ភាគហ៊ុនគ្រប់គ្រងនៅក្នុង Chanel ជាមួយនឹងបងប្រុសរបស់លោក គឺលោក Gérard ដែលជាប្រធានផ្នែកនាឡិការបស់ខ្លួន។
កាលពីខែខែតុលា ឆ្នាំ 2022 ទ្រព្យសម្បត្តិសុទ្ធរបស់ Wertheimer ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤០ពាន់លានដុល្លារ ចុះផ្សាយដោយ Bloomberg Billionaires Index ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី២៦ នៅលើពិភពលោក។
ខាងក្រោមនេះជាម៉ាកយីហោប្រណិតរបស់ Chanel ៖