ក្រុមហ៊ុន Toyota Motor Corporation គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅក្នុងពិភពលោកដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក Kiichiro Toyoda នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៣៧។
មកដល់ពេលបច្ចុប្បន្ន តូយ៉ូតា មានទ្រព្យសម្បត្តិសុទ្ធចំនួន ២៥០.២៨ពាន់លានដុល្លារ ($250.28B) គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ នេះបើយោងតាមទស្សនាវដ្តី Forbes ។
ក្រុមហ៊ុន Toyota មានបុគ្គលិកសរុបចំនួន ៣៧២,៨១៧នាក់ដែលមានលោក
Koji Sato នាយកប្រតិបត្តិ ចាប់តាំងពីឆ្នាំ២០២៣មក។
គួរឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានកើនឡើង១៥%គិតត្រឹមដើមឆ្នាំ២០២៤នេះ។ សម្ទុះប្រាក់ចំណូលរបស់ Toyota កំពុងទទួលការសរសើរពីវិនិយោគិនជាច្រើន ហើយក្រុមហ៊ុនរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការ (Operating Profit) របស់ខ្លួននឹងកើនឡើង៦៥% ឈានដល់ ៣០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធ២០២៤។
បើតាមទស្សនាវដ្តី Forbes កត្តាដែលជំរុញឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន Toyota កើនឡើង គឺដោយសារតែការឡើងថ្លៃ ការបង្កើនផលិតកម្ម និងការធ្លាក់ថ្លៃនៃប្រាក់យ៉េន ព្រមទាំងកត្តារួមផ្សំមួយចំនួនផងដែរ៕
អត្ថបទ៖ សារ៉ាយ