មេធាវីលោក Winyat Chartmontri បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ហើយការដោះលែងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហានេះ។ ការប្រកាសលើកលែងទោសធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូនស្រីរបស់លោកត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី។
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រដោយកាត់បន្ថយការដោះលែងគាត់ត្រឹមពីរសប្តាហ៍។ មេធាវីរបស់លោក គឺលោកWinyat Chartmontri បានប្រាប់រ៉យទ័រថា “ថាក់ស៊ីនគឺជាអ្នកទោសដែលបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ” ក្នុងឱកាសធ្វើបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រកាលពីខែមុន”។
លោក Winyat បាននិយាយថា ការលើកលែងទោសត្រូវបានអនុញ្ញាតក្នុងខែកុម្ភៈ នឹងត្រូវបញ្ចប់នៅចុងខែសីហានេះ ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹមថ្ងៃអាទិត្យនេះវិញ។
លោក ថាក់ស៊ីន គឺជានិមត្តរូបនៃការតស៊ូអំណាចរយៈពេលពីរទសវត្សរ៍រវាងគ្រួសារស៊ីណាវ៉ាត្រា។ បន្ទាប់ពីមាតុភូមិនិវត្តចូលប្រទេសថៃកាលពីខែសីហា ឆ្នាំមុន លោកបានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែនៅក្នុងមន្ទីរពេទ្យដោយសារតែហេតុផលសុខភាពមុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
បន្ទាប់ពីការត្រលប់មកវិញ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ក្នុងអំឡុងពេលកាន់តំណែងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ការកាត់ទោសលោក ត្រូវបានបន្ធូរបន្ថយរយៈពេលមួយឆ្នាំដោយព្រះមហាក្សត្រ Maha Vajiralongkorn កាលពីខែកញ្ញាឆ្នាំមុន៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ The Nation