ក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃពុធបានប្រកាសថា មេដឹកនាំរបស់ខ្លួនលោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងទីក្រុងតេអេរ៉ង់ ខណៈហេតុការណ៍នេះកងឆ្មាំបដិវត្តន៍ប៉ារ៉ាយោធារបស់ Itan ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូចគ្នាដែរ។ នេះបើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រុមហាម៉ាសបាននិយាយថា លោកHaniyeh ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ Zionist មកលើលំនៅដ្ឋានរបស់លោកក្នុងទីក្រុងតេអេរ៉ង់ ដោយក្រុមហាម៉ាស់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះ។ បើតាមការចុះផ្សាយពីគេហទំព័រ The Economic Times។
គួររំលឹកថា មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu ពីមុនបានប្តេជ្ញាថានឹងសម្លាប់លោក Haniyeh និងមេដឹកនាំផ្សេងទៀតនៃក្រុមហាម៉ាស់ ជុំវិញការវាយប្រហារថ្ងៃទី៧ ខែតុលាទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១,២០០នាក់ និងបានឃើញមនុស្សប្រហែល ២៥០នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង និងនាំឱ្យមានការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ ហ្គាហ្សា ដែលកំពុងប្រតិបត្តិការមកដល់សព្វថ្ងៃ។
អ្នកវិភាគតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ភ្លាមៗបានចាប់ផ្តើមបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះ។ របាយការណ៍របស់ AP បាននិយាយថា អ៊ីស្រាអែលផ្ទាល់មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ ប៉ុន្តែជារឿយៗវាមិនមានពេលនិយាយអំពីការធ្វើឃាតដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់ពួកគេនោះទេ។
អ៊ីស្រាអែលក៏ត្រូវបានគេសង្ស័យថា បានដំណើរការយុទ្ធនាការធ្វើឃាតរយៈពេលមួយឆ្នាំដែលផ្តោតលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ និងអ្នកដទៃទៀតដែលពាក់ព័ន្ធនឹងកម្មវិធីបរមាណូរបស់ខ្លួន។
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP