ធនាគារ Standard Chartered (StanChart) កាលពីថ្ងៃអង្គារបានប្រកាសទិញភាគហ៊ុនដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនដែលមានតម្លៃ ១.៥ពាន់លានដុល្លារ ជាមួយនឹងការរំពឹងប្រាក់ចំណូលសម្រាប់ឆ្នាំនេះ ដោយផ្តោតលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងទីផ្សារអាស៊ីដ៏ខាន់ និងផែនការដើម្បីគ្រប់គ្រងការចំណាយឡើងវិញ។
សារព័ត៌មាន Reuters បានចុះផ្សាយថា ភាគហ៊ុនរបស់ ធនាគារ StanChart ដែលបានចុះបញ្ជីនៅធនាគារហុងកុងបានកើនឡើង ៤% បន្ទាប់ពីប្រកាសទិញភាគហ៊ុន។ ប្រាក់ចំណេញមុនបង់ពន្ធរបស់ StanChart សម្រាប់ឆមាសទី១ បានកើនឡើង ៥% ដល់ ៣.៤៩ពាន់លានដុល្លារ គឺនៅមុនការប៉ាន់ប្រមាណដែលចងក្រងដោយធនាគារ។
អ្នកផ្តល់ប្រាក់កម្ចីដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ StanChart ដែលរកបានប្រាក់ចំណូលភាគច្រើននៅអាស៊ីឥឡូវនេះ រំពឹងប្រាក់ចំណូលប្រតិបត្តិការនឹងកើនឡើងជាង ៧% លើមូលដ្ឋានរូបិយប័ណ្ណថេរបើធៀបនឹងការព្យាករណ៍ពីមុនរបស់ខ្លួនដែលមានចន្លោះពី ៥% ទៅ ៧%។
ធនាគារពិភពលោកដែលផ្តោតនៅអាស៊ី រួមមាន StanChart និងគូប្រជែង HSBC បង្ហាញរបាយការណ៍ថ្មីរបស់ខ្លួនដោយបានទទួលប្រាក់ចំណេញឆ្នាំថ្មីៗនេះ ពីអត្រាការប្រាក់ខ្ពស់ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការបង្កើតទ្រព្យសម្បត្តិនៅក្នុងតំបន់។
នាយកប្រតិបត្តិ ធនាគារ StanChart លោក Bill Winters បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានទីតាំងតែមួយគត់ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសកំណើនដ៏សំខាន់ដែលនឹងបន្តមកពីទីផ្សារនៅក្នុងទីផ្សាររបស់យើង បង្កើតតម្លៃសម្រាប់អតិថិជនរបស់យើង” ។ លោកបន្តថា “ពាណិជ្ជកម្ម និងការវិនិយោគសកលនឹងបន្តកើនឡើង ហើយត្រូវបានគេរំពឹងថា នឹងត្រូវបានគេបោះកញ្ចប់នៅអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា ហើយនៅក្នុងអាស៊ីការបង្កើតទ្រព្យសម្បត្តិក៏ត្រូវបានគេរំពឹងថានឹងកើនឡើង”។
ប៉ុន្តែនៅប្រទេសចិន កំណើនសេដ្ឋកិច្ចយឺត និងវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសនេះជាក្តីបារម្ភសម្រាប់ធនាគារលោកខាងលិច។ StanChart បានបង្កើតការផ្តល់សរុបចំនួន ១.២ពាន់លានដុល្លារសម្រាប់ប្រាក់កម្ចីដែលក្រោបដណ្តប់លើសក្តានុពលនៅក្នុងវិស័យអចលនទ្រព្យ ពាណិជ្ជកម្មរបស់ប្រទេសចិនរហូតមកដល់ឆ្នាំនេះ។
ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន “នៅតែយឺតជាងការរំពឹងទុក ចំពេលមានវិធានការគាំទ្រពីរដ្ឋាភិបាល” ហើយធនាគារនៅតែបន្តត្រួតពិនិត្យផលប័ត្ររបស់ខ្លួន។ នេះបើតាមប្រធានផ្នែកហានិភ័យរបស់ Stanchart គឺលោក Sadia Ricke បាននិយាយថា។
ធនាគារ StanChart បាននិយាយថា ការទិញយកមកវិញចំនួន ១.៥ពាន់លានដុល្លារត្រូវបានគេរំពឹងថានឹងកាត់បន្ថយបាន ៦០ចំណុចមូលដ្ឋានចេញពីអនុបាតមូលធនស្នូលរបស់ខ្លួន ដែលបានកើនឡើងដល់ ១៤.៦% នៅចុងខែមិថុនាពី ១៣.៦% នៅក្នុងត្រីមាសទីមួយ ហើយលើសពីគោលដៅ ១៣%-១៤% របស់ធនាគារ។
កង្វះខាតរបស់ធនាគារអង់គ្លេសនៃអាជីវកម្មជួញដូរភាគហ៊ុនបានធ្វើឱ្យប៉ះពាល់ក្នុងរយៈពេលដែលគូប្រជែងដូចជា ធនាគារ JPMorgan និង Morgan Stanley បង្ហាញកំណត់ត្រាថ្មីបានឃើញកំណើនប្រាក់ចំណូល ២១% និង ១៨% រៀងគ្នា ដែលជំរុញឱ្យប្រាក់ចំណូលធនាគារវិនិយោគសរុបកើនឡើងខ្ពស់។ ផ្ទុយទៅវិញ ប្រាក់ចំណូលពីធនាគារវិនិយោគរបស់ StanChart បានធ្លាក់ចុះ ១% នៅក្នុងត្រីមាសទីពីរឆ្នាំនេះ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters