យោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយវេទិកា OpenGov Asia បានឱ្យដឹងថា វៀតណាម និងថៃក្លាយខ្លួនជាប្រទេសមានសន្ទុះទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ាន ។
តម្លៃទំនិញសរុប (GMV) ក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសវៀតណាមកើនឡើង ៥២.៩ ភាគរយ ខណៈថៃហក់ឡើង ៣៤.១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ចំពោះវៀតណា នេះជាការកើនឡើងមិនធ្លាប់មានក្នុងរយៈពេល ៤ ឆ្នាំ ។
ទន្ទឹមនោះ គ្រាន់តែកម្មវិធី TikTok Shop, វៀតណាមកាន់កាប់ចំណែកទីផ្សាររហូតដល់ទៅ ២៤ ភាគរយ ដែលធ្វើឱ្យវាក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចធំទី ២ នៅក្នុងប្រទេស ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ អាជីវកម្មវៀតណាមបានពង្រីកវិសាលភាពយ៉ាងគំហុក ពោលចំនួនផលិតផលនាំចេញតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិកើនឡើង ៣០០ ភាគរយ ហើយសហគ្រាសធុនតូច និងមធ្យម (SME) ជាច្រើនសម្រេចបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ១ លានដុល្លារ ។
ចំណែកនៅក្នុងតំបន់អាស៊ាន វេទិកាទំនិញតាមអនឡាញ Shopee គ្របដណ្តប់ប្រាក់ចំណូលនៃតម្លៃទំនិញសរុប (GMV) ចំនួន ៥៥.១ ពាន់លានដុល្លារកាលពីឆ្នាំមុន ក្នុងនោះដណ្តើមបាន ៤៨ ភាគរយនៃចំណែកទីផ្សារនៅក្នុងតំបន់ ៕
បកប្រែ ៖ ទីន