សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងជួបរឿងក្រពុលមុខយ៉ាងខ្លាំង បន្ទាប់ពីរោងចក្រដល់ទៅជិត ២,០០០ រោងចក្របានបិទទ្វារជាបន្តកន្ទុយគ្នាកាលពីឆ្នាំមុន ។
ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ជប៉ុនគឺ Suzuki Motor បានប្រកាសកាលពីប៉ុន្មានសប្ដាហ៍មុននេះថា នឹងបិទរោងចក្រដែលមានសមត្ថភាពផលិតរថយន្តបានរហូតដល់ ៦០,០០០ គ្រឿងក្នុងមួយឆ្នាំនៅប្រទេសថៃ ។
ព័ត៌មានបិទរោងចក្រក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះឆ្លុះបញ្ចាំងពីការសម្រេចចិត្តស្រដៀងគ្នារបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសខ្លាសេដ្ឋកិច្ចលំដាប់ទី ២ របស់អាស៊ាន ដែលកំពុងជួបរឿងក្រពុលមុខជាច្រើន រួមទាំងលំហូរនៃការនាំចូលរបស់របរថោកៗពីប្រទេសចិន ។
លំហូរទាំងនេះកំពុងជំរុញឲ្យមានការឡើងថ្លៃតម្លៃថាមពល និងកង្វះពលកម្ម ខណៈកម្មករជាង ៥១,៥០០ នាក់កំពុងគ្មានការងារធ្វើ ។ ទន្ទឹមនោះ វាក៏ជាមុខព្រួញទាញដៃឲ្យប្រទេសថៃ ធ្លាក់ចុះក្នុងការប្រកួតប្រជែងផ្នែកឧស្សាហកម្មផងដែរ ។
សូមជម្រាបថា ក្រៅពីផលប៉ះពាល់ខាងលើ ការបិទរោងចក្រដល់ទៅជិត ២,០០០ រោងចក្រនៅថៃក៏បង្កឲ្យប្រទេសនេះទន់ដៃទន់ជើងលើវិស័យផលិតកម្មផងដែរ ខណៈវិស័យមួយនេះរួមចំណែកជិត ១ ភាគ ៤ នៃផលិតផលក្នុងស្រុកសរុប (GDP) ៕
បកប្រែ ៖ ទីន