លោក ហ៊ុន តូ ដែលជាមហាសេដ្ឋីលំដាប់កំពូលក្នុងស្រុកខ្មែរ ទទួលបានយុតិ្តធម៌ដោយឈ្នះក្តីលើសារព័ត៌មាន The Australian ដែលចុះផ្សាយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មផ្សេងៗ ដូចជា ការជួញដូរមនុស្ស, ការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត និងការនាំចូលគ្រឿងញៀន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
បើតាមលិខិតរបស់មេធាវី Thomson Geer ដែលជាមេធាវីរបស់សារព័ត៌មាន The Australian នៅប្រទេសអូស្រ្តាលី ឲ្យដឹងថា ឥឡូវនេះសារព័ត៌មាន The Australian បានយល់ព្រមដកចេញនូវអត្ថបទនោះព្រមទាំងចេញសេចក្តីបំភ្លឺទាក់ទងឡើងវិញអំពីអត្ថបទចេញផ្សាយនោះផងដែរថា លោក ហ៊ុន តូ មិនបានជាប់ពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មទាំងនោះទេ ហើយខាងសារព័ត៌មានក៏គ្មានចេតនាចោទប្រកាន់លើរូបលោកដែរ។
សូមបញ្ជាក់ថា ក្រោយការចេញផ្សាយរបស់សារព័ត៌មាន The Australian កាលពី២ឆ្នាំមុននូវព័ត៌មានខុសការពិត លោក ហ៊ុន តូ បានដាក់ពាក្យបណ្តឹងតាមរយៈលោកមេធាវី Adam Lopez ប្រចាំអូស្រ្តាលី ដើម្បីផ្តល់យុតិធម៌ជូនលោកវិញ។
លោក ហ៊ុន តូ ដែលជាកូនប្រុសបង្កើតសម្តេច ហ៊ុន ណេង គឺជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា និងនៅប្រទេសអូស្ត្រាលី។ លោកទទួលបានគោរមងារជាអ្នកឧកញ៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០០ ដោយមិនឆ្លងកាត់ងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/០៨៤។ ជាម្ចាស់ក្រុមហ៊ុន LHR Asean Inversment គឺជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំមួយនៅកម្ពុជា៕
អត្ថបទ៖ នារតី