ចិនងាកមកចាប់ដៃពង្រឹងយុទ្ធសាស្ត្រជាមួយប្រទេសស្ដេចប្រេងនៅអារ៉ាប់

ចិនងាកមកចាប់ដៃពង្រឹងយុទ្ធសាស្ត្រជាមួយប្រទេសស្ដេចប្រេងនៅអារ៉ាប់

ចិនបានងាកមកចាប់ដៃពង្រឹងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត រួមជាមួយការបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ ។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្មចិនកើតមានឡើងក្នុងជំនួបពិភាក្សាជាមួយប្រធានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងជាប្រធានក្រុមហ៊ុនប្រេង Aramco កាលពីថ្ងៃព្រហស្បតិ៍ ។

តាមដានជាមួយយើង៖ Million Times

លោក Wang បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ធនធានថាមពល ការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងស្វាគមន៍រាល់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតទាំងអស់ រួមទាំងក្រុមហ៊ុនប្រេង Aramco ផងដែរ ដើម្បីបន្តចាក់ឫសគល់ក្នុងទីផ្សារប្រទេសចិន ។

សូមជម្រាបថា អារ៉ាប៊ីសាអូឌីតគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនប្រចាំនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១០៧.២៣ ពាន់លានដុល្លារ ៕

បកប្រែ ៖ ទីន