រុស្ស៊ីនឹងបង្កើនការនាំចេញជីកសិកម្មមកកាន់តំបន់អាស៊ី

រុស្ស៊ីនឹងបង្កើនការនាំចេញជីកសិកម្មមកកាន់តំបន់អាស៊ី

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការនាំចេញជីកសិកម្ម និងផលិតផលឧស្សាហកម្មម្ហូបអាហារផ្សេងទៀតមកកាន់តំបន់អាស៊ី ។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការគាំទ្រវិស័យកសិកម្មរបស់រុស្ស៊ីគឺធ្វើឡើងតាមរយៈក្របខ័ណ្ឌនៃគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ជាពិសេសការនាំចេញផលិតផលឧស្សាហកម្មម្ហូបអាហារគឺដើម្បីពង្រឹងសន្តិសុខស្បៀងពិភពលោក ។

ទន្ទឹមនោះ ក្រៅពីការលក់ជីទៅកាន់តំបន់អាស៊ី រុស្ស៊ីក៏មានកូនចិត្តនាំចេញគ្រឿងយន្តកសិកម្ម រហូតដល់ម៉ាស៊ីនកែច្នៃអាហារទៅកាន់ទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីនផងដែរ ។

តាមដានជាមួយយើង៖ Million Times

ទោះកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែរុស្ស៊ីនៅតែអាចឆ្លៀតនាំចេញផលិតផលមួយចំនួនដូចជា ប្រេង ឧស្ម័ន និងជី ក៏ដូចជារបស់របរពាក់ព័ន្ធផ្សេងទៀតដើម្បីទាញចំណូលជួយដល់សេដ្ឋកិច្ចបានផងដែរ ។

ជាក់ស្ដែងផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីកាលពីឆ្នាំ ២០២៣ កន្លងទៅបានកើនឡើង ៣.៦ ភាគរយ ខណៈគ្រាន់តែកើបប្រាក់ចំណូលពីការលក់ប្រេង និងឧស្ម័នបានរហូតដល់ទៅ ៩៩.៣ ពាន់លានដុល្លារឯណោះ ៕

បកប្រែ ៖ ទីន