សារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃសុក្រថា វិស័យអចលនទ្រព្យវៀតណាមនឹងរីកមុខមាត់ក្នុងរយៈពេលពីត្រីមាសទី ២ ដល់ត្រីមាសទី ៤ នៅឆ្នាំ ២០២៥ ។
លោក Nguyen Quoc Anh អគ្គនាយករងនៃវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan.com បាននិយាយថា នៅពេលនោះអតិថិជន និងវិនិយោគិននឹងងាកមកទិញអចលនទ្រព្យវៀតណាម ហើយដី និងផ្ទះវីឡានឹងឡើងថ្លៃ ។
លោកបានលើកឡើងថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះស្ថិតក្នុងដំណាក់កាលឃ្លីងឃ្លោងនៅឡើយ ប៉ុន្តែនៅត្រីមាសទី ២ ដល់ត្រីមាសទី ៤ នៅឆ្នាំក្រោយ អ្នកទិញអាចនឹងបង្ហាញសញ្ញាវិជ្ជមានលើវិស័យមួយនេះ ។
ជាចុងក្រោយ អគ្គនាយករងនៃវេទិកាចុះបញ្ជីអចលនទ្រព្យមួយនេះបញ្ជាក់ថា នៅឆ្នាំ ២០២៦ ទីផ្សារវិស័យអចលនទ្រព្យនឹងឈានដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ហើយប្រជាជននឹងស្វែងរកឱកាសវិនិយោគម្តងទៀត ៕
តាមដានជាមួយយើង៖ Million Times
បកប្រែ ៖ ទីន