សមាគនខុនដូថៃព្រមានហានិភ័យក្នុងវិស័យអចលនទ្រព្យ

សមាគនខុនដូថៃព្រមានហានិភ័យក្នុងវិស័យអចលនទ្រព្យ

ប្រធានសមាគមខុនដូថៃលោក Prasert Taedullayasit បាននិយាយថា វិស័យអចលនទ្រព្យថៃប្រឈមមុខនឹងបញ្ហាក្នុងការសម្រេចបានគោលដៅលក់នៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃតម្រូវការ និងអំណាចទិញ ។

ចំណែកហេតុផល​នៅ​ពី​ក្រោយ​ការ​ធ្លាក់​ចុះវិស័យ​អចលន​ទ្រព្យនេះដែរ លោក Prasert បញ្ជាក់ថា ​គឺដោយសារតែការ​ធ្លាក់​ចុះ​ប្រាក់​បាត​ដែល​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​បន្ទុក​បំណុល ​ក្នុង​ចំណោម​សហគ្រិន​អាជីវកម្ម និង​ធនាគារ ។

បច្ចុប្បន្នស្ថាប័នហិរញ្ញវត្ថុចំនួន ៥៦ បានបិទទ្វារ ដែលជះឥទ្ធិពលយ៉ាងធំធេងលើការវិនិយោគក្នុងគម្រោងផ្សេងៗ ហើយបានទាញសហគ្រិនដែលខ្ចីប្រាក់ជារូបិយប័ណ្ណបរទេសរងផលប៉ះពាល់ខ្លាំងបំផុត ។

តាមដានជាមួយយើង៖ Million Times

ទោះជាយ៉ាងណាក៏ដោយ លោក Prasert បានចាត់ទុកវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះមានភាពខុសប្លែកពីពេលមុនៗ ដោយសារតែប្រជាជនកំពុងរងគ្រោះពីបំណុលក្រៅផ្លូវការ និងការកើនឡើងថ្លៃចំណាយការរស់នៅប្រចាំថ្ងៃ ។

ម្យ៉ាងទៀត ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ក៏ដោយសារតែប្រជាជន​ថៃ​មួយចំនួនរកការងារមិនទាន់បានធ្វើ ខណៈអ្នកមានការងារហើយក៏មិនបានឡើងប្រាក់ខែទៅទៀត ស្របពេលដែល ៧០ ភាគរយនៃអ្នកកម្ចីប្រាក់ទិញផ្ទះត្រូវបានបដិសេដ ព្រោះតែការឡើងថ្លៃគ្រឿងសំណង់ និងដីធ្លី ៕

បកប្រែ ៖ ទីន