ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast គឺស្ទុះហក់ឡើងដល់ចំណាត់ថ្នាក់ទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ ខណៈលំដាប់កំពូលគ្រងដំណែងដោយក្រុមហ៊ុនរថយន្ត BYD របស់ប្រទេសចិន ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានឱ្យដឹងថា គិតត្រឹមខែមករាដល់ខែមីនា ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast នៅក្នុងតំបន់បានកើនឡើងច្រើនជាង ៤០០ ភាគរយ រួមចំណែកដល់ជិត ១៧ ភាគរយនៃការលក់ក្នុងតំបន់ ។
ចំណែក ថៃដែលជាប្រទេសសេដ្ឋកិច្ចធំទី ២ របស់អាស៊ាន ជាទីដែលក្រុមហ៊ុនផលិតរថយន្តចិនបានបណ្ដាក់ទុនជាង ១.៤៤ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីផងដែរ មិនទាន់អាចតោងកន្ទុយក្រុមហ៊ុនចិន និងវៀតណាមបាននោះទេ ។
ដោយឡែក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla បានឃើញចំណែកទីផ្សាររបស់ខ្លួនធ្លាក់ចុះ ៤ ភាគរយនៅក្នុងត្រីមាសទីមួយ បើទោះបីជាការលក់របស់ខ្លួនកើនឡើង ៣៧ ភាគរយក្នុងរយៈពេលដូចគ្នាក៏ដោយ ។
សូមជម្រាបថា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងថៃ និងឥណ្ឌូណេស៊ី បានងាកចេញពីការវិនិយោគលើវិស័យអចលនទ្រព្យដែលកំពុងជាប់គាំង ហើយមកដាក់ចេញនូវវិធានការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ ស្របពេលតម្រូវការលើទីផ្សារក៏កំពុងត្រូវប៉ាន់ ៕
បកប្រែ ៖ ទីន