ក្រុមហ៊ុន Ford Motor ទទួលប្រាក់ចំណេញសរុបប្រចាំឆ្នាំមានការកើនឡើង បើទោះបីវិបត្តិសេដ្ឋកិច្ចពិភពលោកមិនទាន់មានស្ថានភាពល្អប្រសើរ។ អត្រាកំណើនពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីក្រុមហ៊ុនកាត់ចេញនូវការចំណាយអថេរដែលទាក់ទងដោយផ្ទាល់ជាមួយការផលិត និងការលក់ផលិតផល ឬការផ្តល់សេវាកម្មរបស់ខ្លួន។
ខាងក្រោមនេះជាតារាងបញ្ជីនៃប្រាក់ចំណេញសរុបប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford Motor ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ដោយយោងតាមគេហទំព័រ www.macrotrends.net ៖
សូមជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមហ៊ុន Ford កើបបានប្រាក់ចំណេញសរុបមានចំនួន $6.301B ធ្លាក់ចុះប្រមាណ 7.41% បើធៀបនឹងឆ្នាំមុន ហើយប្រាក់ចំណេញសរុបសម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គឺមាន $25.137B កើនឡើង 0.45% ធៀបនឹងឆ្នាំ២០២៣។
ក្រុមហ៊ុន Ford Motor Company គឺជាក្រុមហ៊ុនផលិតរថយន្តចម្រុះរបស់អាមេរិកដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Dearborn រដ្ឋ Michigan សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះលក់រថយន្ត និងចែកចាយរថយន្តនូវម៉ាកសម្គាល់ពាណិជ្ជកម្ម Ford និងរថយន្តប្រណីតក្រោមម៉ាក Lincoln របស់ខ្លួន។ ក្រុមហ៊ុន Ford ក៏មានទីតាំងផលិត បង្គុំ និងដំឡើងនូវរថយន្តរបស់ខ្លួននៅជុំវិញពិភពលោកផងដែរ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Ford Motor Company