ផ្លែឈើចំនួន ៤ មុខដូចជា ទុរេន មង្ឃុត មៀន និងស្វាយ សុទ្ធសឹងតែជាផ្លែឈើលំដាប់ៗដែលបានរួមចំណែកដល់កំណើនការនាំចេញរបស់ប្រទេសថៃនៅក្នុងខែឧសភា ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មថៃ ។
កាលពីខែមុន បរិមាណផ្លែឈើទាំង ៤ នេះបានជួយបង្កើនដល់ការនាំចេញរបស់ប្រទេសចំនួន ៧.២ ភាគរយ ស្មើនឹង ៩៦០.២២ ពាន់លានបាត ។ ក្នុងនោះការនាំចេញផ្លែស្វាយសរុបមានចំនួន ៣.១២៧ ពាន់លានបាត កើនឡើងពី ១.៨៦៨ ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ចំណែកការនាំចេញផ្លែមង្ឃុតមានចំនួនសរុប ៩.៩០៤ ពាន់លានបាត កើនឡើងពី ៧.៩៧៥ ពាន់លានបាត ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។ ទន្ទឹមនោះ ការនាំចេញផ្លែមៀនមានចំនួនសរុប ៦.៣៦៧ ពាន់លានបាត កើនឡើងពី ៤.៨៤៨ ពាន់លានបាត ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។
ដោយឡែក ការនាំចេញទុរេននៅចន្លោះខែមករាដល់ខែឧសភា ឆ្នាំ ២០២៤ បានកើនឡើងដល់ ៨៣.០៥៩ ពាន់លានបាត ខណៈកាលពីឆ្នាំមុនមានត្រឹម ៧២.៨៣៣ ពាន់លានបាតប៉ុណ្ណោះ ។
ទោះបីជាមានការនាំចេញកើនឡើងក៏ដោយ អ្នកជំនាញថៃបានព្រមានប្រទេសជាតិអំពីការធ្លាក់ចុះនៃលទ្ធភាពដៃដុះផងដែរ ជាពិសេសសម្រាប់ដំណាំទុរេនដែលបណ្ដាលមកពីបាតុភូត El Nino បង្កឱ្យមានភ្លៀងធ្លាក់តិច និងកម្ដៅធ្វើឱ្យទុរេនប្រេះខូចជាដើម ៕
បកប្រែ ៖ ទីន