ក្រសួងហិរញ្ញវត្ថុវៀតណាមត្រៀមយកពន្ធចាស់ដៃលើភេសជ្ជៈមានជាតិផ្អែម

ក្រសួងហិរញ្ញវត្ថុវៀតណាមត្រៀមយកពន្ធចាស់ដៃលើភេសជ្ជៈមានជាតិផ្អែម

ក្រសួងហិរញ្ញវត្ថុវៀតណាមបានអំពាវនាវឱ្យដាក់ពន្ធពិសេស ១០ ភាគរយលើភេសជ្ជៈមានជាតិផ្អែមដើម្បីកាត់បន្ថយអតិថិជនកុំឱ្យទិញទៅទទួលទានច្រើនឡើងៗ ក៏ដូចជាដើម្បីឱ្យអ្នកប្រើប្រាស់ងាកទៅទិញផលិតផលដែលមានជាតិស្ករតិច ឬគ្មានស្ករតែម្ដង ។

ក្រសួងបាននិយាយទៀតថា ប្រសិនបើតម្លៃភេសជ្ជៈមានជាតិផ្អែមទាំងនោះកើនឡើង ១០ ភាគរយនៃតម្លៃលក់ ដូច្នេះអតិថិជននឹងងាកទៅទិញរបស់ផ្សេង ខណៈវិធានការនេះក៏នឹងជួយកាត់បន្ថយការធាត់ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ជាពិសេសគឺក្មេងៗតែម្ដង” ។

តាមដានជាមួយយើង៖ Million Times

ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលវៀតណាមកើបចំណូលពីពន្ធនានាចំនួន ២.៤ ពាន់ពាន់លានដុង (៩៤ លានដុល្លារ) ប៉ុន្តែបានធ្លាក់ចុះមកវិញ ក្រោយពេលដែលដាក់ចេញវិធានការរឹតបន្តឹងលើផលិតផលមានជាតិស្ករនេះ ។

យោងតាមទិន្នន័យពីវិទ្យាស្ថានជាតិនៃអាហារូបត្ថម្ភបានបង្ហាញថា ការទទួលទានភេសជ្ជៈមានជាតិផ្អែមប្រចាំឆ្នាំក្នុងមនុស្សម្នាក់ៗបានកើនឡើងជិត ១.៥ ដងក្នុងរយៈពេល ៧ ឆ្នាំ និង ៧០.៥៦ លីត្រក្នុងឆ្នាំ ២០២០ ។

ចំណែកកុមារ និងក្មេងជំទង់អាយុពី ៥ ឆ្នាំទៅ ១៩ ឆ្នាំដែលលើសទម្ងន់ និងធាត់ ក្រោយទទួលទានភេសជ្ជៈមានជាតិផ្អែម បានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំ និងដល់ ១៩ ភាគរយក្នុងឆ្នាំ ២០២០ ហើយជាចំនួនខ្ពស់បំផុតមួយនៅអាស៊ាន ។

សូមជម្រាបថា មិនមែនតែវៀតណាមនោះទេ ការយកពន្ធលើភេសជ្ជៈមានជាតិផ្អែមគឺជានិន្នាការសកលទៅហើយ ហើយបច្ចុប្បន្នប្រទេសចំនួន ៨៥ កំពុងធ្វើដូច្នេះ ខណៈចំនួននេះគឺខ្ពស់ជាង ៦ ដងកាលពីទសវត្សរ៍មុន ។ ទោះយ៉ាងណាក្រុមហ៊ុនផលិតភេសជ្ជៈបានប្រឆាំងនឹងការដាក់ពន្ធក្នុងកម្រិតច្រើនបែបនេះ ដោយលើកឡើងថា ក្រុមហ៊ុនមិនបានរួមចំណែកដល់បញ្ហាសុខភាពដូចជាការធាត់ ឬលើសទម្ងន់នោះទេ ៕

បកប្រែ ៖ ទីន