ប៉ូលិសវៀតណាមឱ្យតុលាការចោទប្រកាន់បន្ថែមលើអតីតសេដ្ឋិនីអចលនទ្រព្យដែលជាប់ទោសប្រហារជិវិត

ប៉ូលិសវៀតណាមឱ្យតុលាការចោទប្រកាន់បន្ថែមលើអតីតសេដ្ឋិនីអចលនទ្រព្យដែលជាប់ទោសប្រហារជិវិត

ប៉ូលិស​វៀតណាមបាន​ណែនាំ​ឱ្យ​តុលាការចោទប្រកាន់បន្ថែមលើអតីតសេដ្ឋិនីអចលនទ្រព្យ Truong My Lan និងគ្នីគ្នាចំនួន ៣៣ ផ្សេងទៀតពីបទលាងលុយកខ្វក់ ក្លែងបន្លំទ្រព្យសម្បតិ្ត និងការជួញដូររូបិយប័ណ្ណឆ្លងដែនខុសច្បាប់ ។

លោកឧត្តមសេនីយ Nguyen Van Thanh រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីខែធ្នូឆ្នាំមុនថា “លោកស្រី Truong My Lan ជាប់សង្ស័យវិនិយោគដោយខុសច្បាប់ទាក់ទងការរកប្រាក់នៅក្នុងទីផ្សារអចលនទ្រព្យសំខាន់ៗ ហើយយើង​កំពុង​ព្យាយាម​កំណត់​ថា​តើ​លោកស្រីពិតជា​បាន​ផ្ទេរ​ប្រាក់​ទៅ​បរទេស​ដើម្បី​វិនិយោគមែនក៏​ឬ​អត់” ។

ប៉ូលិសក៏បានកំណត់ដែរថា លោកស្រី និងបក្ខពួកនៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat បានចេញមូលបត្របំណុលចំនួន ៣០ ពាន់ពាន់លានដុងតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣ ហើយបន្ទាប់មកក៏បានកិបកេងប្រាក់នោះ ខណៈព័ត៌មានលម្អិតពាក់ព័ន្ធបញ្ហានេះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ។

នេះជាដំណាក់កាលទី ២ ហើយនៃការស៊ើបអង្កេតលើលោកស្រី Truong My Lan ប្រធានក្រុមហ៊ុន Van Thinh Phat និងបក្ខពួកពីបទប្រព្រឹត្តអំពើមិនគប្បីនៅក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ Saigon Commercial Bank (SCB) ។

ចំណែកចំពោះដំណាក់កាលទី ១ គឺបណ្តាលឱ្យលោកស្រី Truong My Lan ត្រូវតុលាការទីក្រុងហូជីមិញកាត់ទោសប្រហារជីវិតក្នុងបទចោទប្រកាន់ធ្វើឱ្យធនាគារ Saigon Commercial Bank (SCB) ខាតបង់ទឹកប្រាក់ចំនួន ៦៧៧ ពាន់ពាន់លានដុង (២៧ ពាន់លានដុល្លារ) ខណៈលោកស្រីក៏បានប្ដឹងឧទ្ធរណ៍វិញផងដែរ ៕

តាមដានជាមួយយើង៖ Million Times
លោកស្រី Truong My Lan

បកប្រែ ៖ ទីន