ត្រឹមតែរយៈពេល ១ ថ្ងៃប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់លោក Michael Dell ស្ថាបនិក និងជា CEO នៃក្រុមហ៊ុនផលិតកុំព្យូទ័រ Dell Technologies បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងវាយលុកខ្លាំង ។
ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុន Dell បានធ្លាក់ចុះពី ១០៧.១ ពាន់លានដុល្លារមកនៅត្រឹម ១១.៧ ពាន់លានដុល្លារកាលពីចុងសប្ដាហ៍ ហើយ Dell ក៏អាចនឹងបាត់តម្លៃទីផ្សារច្រើនជាង ២១ ពាន់លានដុល្លារបន្ថែមទៀតផងដែរ ប្រសិនបើស្ថានភាពនៅតែបន្តបែបនេះទៀត ។
បច្ចុប្បន្នវិនិយោគិនងាកទៅទិញកុំព្យូទ័រដែលមានម៉ាស៊ីន Server AI ធំ និងដំណើរការលឿនរហ័ស ស្របពេលដែល Dell មិនទាន់ឈានដល់បច្ចេកវិទ្យាទាំងនេះនៅឡើយទេ ហើយនេះគឺជាបញ្ហានាំឱ្យភាគហ៊ុនរបស់ Dell ដាំក្បាលចុះក្រោមតែមួយរំពិច ។
ជាលទ្ធផល មហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៥៩ ឆ្នាំរូបនេះធ្លាក់មកកាន់លំដាប់ទី ១៣ ក្នុងតារាងមហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg ជាមួយនឹងទ្រព្យសម្បតិ្តសុទ្ធ ១០៧.១ ពាន់លានដុល្លារ ស្របពេលដែលភាគហ៊ុនរបស់លោកក្នុងក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុន Broadcom Inc. ក៏ស្ទុះងើបឡើងមិនរួចដូចគ្នា ។
គួរកត់សម្គាល់ថា ទ្រព្យសម្បត្តិរបស់លោក Michael Dell ភាគច្រើនបានមកពីក្រុមហ៊ុន Dell Technologies Inc. ជាក្រុមហ៊ុនសំណព្វចិត្តរបស់លោកដែលដំណើរការអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ពោលតាំងតែពីលោកកំពុងសិក្សានៅសាកលវិទ្យាល័យ Texas មកម្ល៉េះ ៕
បកប្រែ ៖ ទីន