ប្រិយមិត្តប្រាកដជាមិនសូវបានដឹងនោះទេថាតើមហាសេដ្ឋីលំដាប់ពិភពលោកតែងមានទម្លាប់ប្រចាំថ្ងៃយ៉ាងដូចម្ដេចខ្លះនោះ ដឹងត្រឹមថាមហាសេដ្ឋីទាំងនោះមានលុយវាល់លានដុល្លារនៅក្នុងដៃតែប៉ុណ្ណោះ ។
ថ្ងៃនេះ Million Times នឹងលើកយកទម្លាប់ពេលព្រឹកខ្លះៗរបស់ CEO ក្រុមហ៊ុន Meta គឺលោក Mark Zuckerberg មកបង្ហាញជូនប្រិយមិត្ត ៖
បច្ចុប្បន្នមេ Facebook វ័យ ៣៩ ឆ្នាំរូបនេះចូលចិត្តហ្វិកហាត់គុនចម្រុះ MMA នៅពេលព្រឹក ។ លោកចាយពេល ៣ ទៅ ៤ ក្នុងការហាត់ MMA ក្នុងមួយសប្ដាហ៍ និងរត់ ៣ ដងក្នុងមួយសប្ដាហ៍ដូចគ្នា ។
បន្ទាប់ពីចាយពេលទៅលើបញ្ហាសុខភាពនេះហើយ Mark Zuckerberg ក៏មានទម្លាប់ចាយពេលច្រើនទៅមើលថែទាំកូនស្រីទាំង ៣ របស់លោកផងដែរ គឺ Maxima, August និង Aurelia ។ ទោះយ៉ាងណា លោកមិនចោលការអានសៀវភៅ និងការរៀនបច្ចេកវិទ្យាកូដកម្មវិធីកុំព្យូរទ័រនោះទេ ។
ចំពោះរបបអាហារវិញ Mark Zuckerberg តែទទួលទានជាអាហារថាមពលក្នុងបរិមាណ ៤,០០០ កាល់ឡូរី ដោយសារតែលោកត្រូវប៉ូវកម្លាំងឡើងវិញ បន្ទាប់ពីចូលហ្វឹកហាត់គុនចម្រុះ MMA ដែលត្រូវប្រើប្រាស់ថាមពលចេញច្រើន ។
សូមជម្រាបជុនថា លោក Mark Zuckerberg ដែលជាសហស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Meta ដែលមានបណ្ដាញសង្គមមានឈ្មោះបោះសំឡេងដូចជា Facebook, Instagram និង WhatsApp គ្រងជាមហាសេដ្ឋីលំដាប់ទី ៣ នៅលើពិភពលោកជាមួយនឹងលុយសុទ្ធជាង ១៦៣ ពាន់លានដុល្លារ ៕
បកប្រែ ៖ ទីន