លោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុនដូចជា Tesla និង SpaceX ជាបុគ្គលមួយរូបមានឈ្មោះបោះសំឡេងតាមរយៈគម្រោងវិនិយោគចម្លែកៗ និងក្ដោបក្ដាប់មុខជំនួញជាច្រើននៅក្នុងដៃ ហើយរៀងរាល់វិនាទី មហាសេដ្ឋីលំដាប់ទី៣ លើពិភពលោករូបនេះរកលុយបានក៏មិនតិចនោះដែរ ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo Finance បានឲ្យដឹងថា ក្នុងមួយវិនាទី លោក Elon Musk រកលុយបានប្រហែល ៦៥៦ ដុល្លារ ។ ការប៉ាន់ប្រមាណនេះគឺបានមកពីការប្រមូលទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។
ប្រសិនបើក្នុងមួយវិនាទី Elon Musk រកបាន ៦៥៦ ដុល្លារ មានន័យថា ក្នុងមួយនាទីមហាសេដ្ឋីរូបនេះរកបានជិត ៤ ម៉ឺនដុល្លារដែលជិតស្មើនឹងប្រាក់ឈ្នួលពេញម៉ោងប្រចាំឆ្នាំនៅសហរដ្ឋអាមេរិកដែលមានចំនួន ៥៣,៤៩០ ដុល្លារ ។
សូមជម្រាបជូនថា លោក Elon Musk ដែលក៏ជា CEO របស់បណ្ដាញសង្គម X (អតីត Twitter) ផងដែរនោះ បច្ចុប្បន្នកាន់តំណែងជាបុគ្គលមានបំផុតលំដាប់ទី៣ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ ជាមួយទំហំទ្រព្យសម្បត្តិសរុបចំនួន ១៩៨.៤ ពាន់លានដុល្លារ ។
Elon Musk ក៏ធ្លាប់ឈរនៅលំដាប់កំពូលតារាងជាអ្នកមានបំផុតមួយរូបរបស់ពិភពលោកផងដែរកាលពីឆ្នាំ ២០២១ ប៉ុន្តែបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែបញ្ហាកើតមានជាបន្តបន្ទាប់ ក្រោយពេលទិញយកបណ្ដាញសង្គម Twitter ហើយបានដូរឈ្មោះទៅជា “X” នេះ ៕
បកប្រែ ៖ ទីន