តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry (SJC) បានធ្លាក់ចុះ ០.២២ ភាគរយមកនៅត្រឹមតម្លៃ ៩០ លានដុង (៣,៥៣៧.៥៩ ដុល្លារអាមេរិក) ក្នុងមួយតម្លឹងលើទីផ្សារដាក់លក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ ។
បើទោះតម្លៃដុំមាសចុះថ្លៃក៏ពិតមែន ប៉ុន្តែចំពោះតម្លៃចិញ្ចៀនមាសវិញបានហក់កើនឡើងប្រមាណ ០.៤៦ ភាគរយលក់ក្នុងតម្លៃ ៧៧.០៥ លានដុង (៣,០០០ ដុល្លារអាមេរិក) ក្នុងមួយតម្លឹងឯណោះ ។
យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ចំណែកតម្លៃមាសជាសកលក៏កើនឡើងផងដែរនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីតម្លៃប្រាក់ដុល្លារអាមេរិកក៏កើនឡើងដូចគ្នា ដោយសារតែលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ។
ក្នុងនោះតម្លៃមាសរបស់ក្រុមហ៊ុន Spot Gold បានស្ទុះកើនឡើង ០.១ ភាគរយដាក់លក់ក្នុងតម្លៃ ២,៣៨៨.១០ ដុល្លារអាមេរិកក្នុងមួយតម្លឹង ហើយជាការកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៩ ខែមេសាមក ។
ចំណែកតម្លៃមាសរបស់ក្រុមហ៊ុនអាមេរិក GF ក៏កើនឡើងប្រមាណ ០.១ ភាគរយដូចគ្នាទៅនឹងក្រុមហ៊ុន Spot Gold ផងដែរ ប៉ុន្តែដាក់លក់ថ្លៃជាងក្នុងតម្លៃ ២,៣៩៣.២០ ដុល្លារអាមេរិកក្នុងមួយតម្លឹង ៕
បកប្រែ ៖ ទីន