ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជ្រើសរើសអ្នកសេដ្ឋកិច្ចម្នាក់ឲ្យកាន់តំណែងរដ្ឋមន្ត្រីការពារជាតិថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងធ្វើឲ្យការប្រើប្រាស់ថវិកាការពារជាតិឱ្យកាន់តែប្រសើរឡើង និងទាញយកឪកាសថ្មីកាន់តែច្រើន ដើម្បីឈ្នះសង្គ្រាមនៅអ៊ុយក្រែន។
ជាងពីរឆ្នាំនៅក្នុងសង្រ្គាមដែលបានធ្វើឱ្យភាគីទាំងពីររងរបួសយ៉ាងធ្ងន់ធ្ងរ លោក ពូទីន បានស្នើឱ្យលោក Andrei Belousov អតីតឧបនាយករដ្ឋមន្ត្រីមានវ័យ ៦៥ឆ្នាំដែលមានជំនាញផ្នែកសេដ្ឋកិច្ចឡើងកាន់ដំណែងរដ្ឋមន្ត្រីការពារជាតិ ជំនួសលោក Sergei Shoigu មានអាយុ ៦៨ឆ្នាំ។
សារព័ត៌មាន Reuters បាននិយាយថា លោក Belousov ដែលនឹងឡើងកាន់ដំណែងរដ្ឋមន្រ្តីការពារជាតិថ្មីរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។
លោក Belousov គឺជាសេដ្ឋវិទូ និងអ្នកនយោបាយរុស្ស៊ីហើយធ្លាប់ធ្វើជាជំនួយការសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក Andrei Belousov
វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន ចង់ឱ្យលោក Shoigu ដែលទទួលបន្ទុកផ្នែកការពារជាតិតាំងពីឆ្នាំ២០១២មកម្លេះ ធ្វើជាលេខានៃក្រុមប្រឹក្សាសន្តិសុខជំនួសលោក Nikolai Patrushev ។ ហើយលោក Patrushev នឹងទទួលបានតួនាទីថ្មី។
ការផ្លាស់ប្តូរនេះទំនងជាត្រូវបានគេមើលឃើញថា ជាការត្រៀមខ្លួនរបស់លោកពូទីនក្នុងការកាត់បន្ថយចំណាយលើវិស័យការពារជាតិដើម្បីធានាថវិកាត្រូវបានចំណាយប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីលោក Shoigu និងអនុរដ្ឋមន្ត្រីការពារជាតិ លោក Timur Ivanov ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាថា បានយកលុយជិត ១១លានដុល្លារ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters