ក្នុងត្រីមាសដំបូបនៃឆ្នាំ ២០២៤ នេះ តម្លៃផ្ទះល្វែងនៅទីក្រុង Da Nang ប្រទេសវៀតណាមបានកើនឡើងចន្លោះពី ១ ទៅ ៣ ភាគរយក្នុងតម្លៃ ៥០ ទៅ ៨០ លានដុង (ស្មើនឹង ២,០០០ ទៅ ៣,២០០ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែតម្លៃនេះធ្លាក់ចុះ ១១ ភាគរយ បើប្រៀបធៀបនឹងត្រីមាសមុន ។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យក្នុងស្រុក DKRA បានឲ្យដឹងថា ចំពោះតម្លៃផ្ទះល្វែងដែលហក់ឡើងខ្ពស់បំផុតគឺមានប្រហែល ១៥០ លានដុង (ជិត ៦,០០០ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ហើយភាគច្រើនអាផាតមិននោះនៅក្នុងសង្កាត់ Hai Chau ។
ចំណែកនៅក្នុងសង្កាត់ Son Tra និងសង្កាត់ Ngu Hanh Son តម្លៃផ្ទះល្វែងមានលើសពី ៨០ លានដុង (៣,២០០ ដុល្លារអាមេរិក) ខណៈផ្ទះល្វែងនៅសង្កាត់ Ngu Hanh Son ភាគច្រើនមានតម្លៃពី ៥០ ទៅ ៦៥ លានដុង (២,០០០ ទៅ ២,៥០០ ដុល្លារអាមេរិក) ។
យោងតាមលោក David Jackson នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យកាណាដា Avison Young បានឲ្យដឹងថា ការឡើងថ្លៃនេះគឺដោយសារតែតម្លៃសម្ភារៈសំណង់ក៏ឡើងថ្លៃយ៉ាងសម្បើមដែរ ប៉ុន្តែទន្ទឹមនឹងការឡើងថ្លៃនេះ ទីផ្សារផ្ទះល្វែងក្នុងទីក្រុងក៏ត្រូវប៉ាន់ដូចគ្នា ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
ទន្ទឹមនោះ លោក Tran Trong Vu សហស្ថាបនិកក្រុមហ៊ុន SP.R ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យនៅតំបន់ភាគកណ្តាលក៏បាននិយាយដែរថា មូលហេតុមួយទៀតដែលនាំឲ្យវិនិយោគិនជាច្រើនងាកមករកវិស័យអចលនទ្រព្យ ជាពិសេសផ្ទះល្វែងនេះ គឺដោយសារតែអត្រាការប្រាក់បញ្ញើរបស់ធនាគារនៅតែទាប ៕
បកប្រែ ៖ ទីន