ក្រុមហ៊ុន Toyota មានទ្រព្យសម្បត្តិសុទ្ធសរុបជាង ២៥០ពាន់លានដុល្លារ ត្រឹមខែសីហានេះ

ក្រុមហ៊ុន Toyota មានទ្រព្យសម្បត្តិសុទ្ធសរុបជាង ២៥០ពាន់លានដុល្លារ ត្រឹមខែសីហានេះ

ក្រុមហ៊ុន Toyota Motor Corporation គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅក្នុងពិភពលោកដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក Kiichiro Toyoda នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៣៧។

មកដល់ពេលបច្ចុប្បន្ន តូយ៉ូតា មានទ្រព្យសម្បត្តិសុទ្ធចំនួន ២៥០.២៨ពាន់លានដុល្លារ ($250.28B) គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ នេះបើយោងតាមទស្សនាវដ្តី Forbes ។

ក្រុមហ៊ុន Toyota មានបុគ្គលិកសរុបចំនួន ៣៧២,៨១៧នាក់ដែលមានលោក
Koji Sato នាយកប្រតិបត្តិ ចាប់តាំងពីឆ្នាំ២០២៣មក។

គួរឲ្យដឹងថា តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន Toyota បាន​កើនឡើង​១៥%​​គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤នេះ។ សម្ទុះប្រា​ក់ចំណូលរបស់ Toyota កំពុងទទួលការសរសើរពីវិនិយោគិនជាច្រើន ហើយ​ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការ (Operating Profit) របស់​​ខ្លួននឹងកើនឡើង៦៥% ឈាន​ដល់ ​​៣០ពាន់​​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំសារពើពន្ធ២០២៤។

បើតាមទស្សនាវដ្តី Forbes កត្តា​ដែលជំរុញឱ្យប្រាក់ចំណូល​របស់ក្រុមហ៊ុន Toyota ​​កើនឡើង គឺដោយសារតែការឡើងថ្លៃ ការ​បង្កើន​​ផលិតកម្ម និង​ការធ្លាក់​ថ្លៃនៃប្រាក់យ៉េន ព្រមទាំងកត្តារួមផ្សំមួយចំនួនផងដែរ៕

អត្ថបទ៖ សារ៉ាយ