ស្រ្តីម្នាក់នេះកំពុងជោគជ័យក្នុងវិស័យអចលនទ្រព្យ និងតំបន់ឧស្សាហកម្ម

ស្រ្តីម្នាក់នេះកំពុងជោគជ័យក្នុងវិស័យអចលនទ្រព្យ និងតំបន់ឧស្សាហកម្ម

លោកស្រី Jareeporn Jarukornsakul គឺជាស្រ្តីអ្នកមានបំផុតក្នុងប្រទេសថៃដែលឈរលេខរៀងទី៣១ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី Forbes។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបាងកក និងថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈ នៅសាកលវិទ្យាល័យ Mahidol ក្នុងប្រទេសថៃ។

តើលោកស្រី Jareeporn Jarukornsakul កំពុងរកស៊ីក្នុងវិស័យអ្វី?

តាមដានជាមួយយើង៖ Million Times

លោកស្រី Jareeporn Jarukornsakul គឺជាវិនិយោគក្នុងវិស័យអចលនទ្រព្យ និងតំបន់ឧស្សាហកម្មដ៏លេចធ្លោរមួយរូបក្នុងប្រទេសថៃ។ មានអាយុ ៥៧ឆ្នាំ លោកស្រី Jareeporn ជាសហស្ថាបនិក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃសាជីវកម្ម WHA Group ដែលជាក្រុមហ៊ុនឃ្លាំង និងដឹកជញ្ជូនឈានមុខគេរបស់ប្រទេសថៃ។ លោកស្រីបានដំណើរការក្រុមហ៊ុននេះតាំងពីឆ្នាំ២០១៥។

ក្នុងឆ្នាំ២០១៧ លោកស្រីបានពង្រីកអាជីវកម្មផ្នែកថាមពលកកើតឡើងវិញរបស់ WHA គឺ WHA Utilities & Power ។ WHA បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Gulf, Mitsui និង Tokyo Gas សម្រាប់ការចែកចាយឧស្ម័នធម្មជាតិនៅក្នុងតំបន់ឧស្សាហកម្ម។ WHA បាន​ពង្រីក​ខ្លួន​ទៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​មាន​គម្រោង​វិនិយោគ ១ ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​គម្រោង​អចលនទ្រព្យ​ឧស្សាហកម្ម​ថ្មី​ចំនួន៣នៅ​ទីនោះ។

បច្ចុប្បន្ន​ក្រុមហ៊ុន WHA​ មាន​ដី​ឧស្សាហកម្ម​តម្លៃ ២០០​លាន​ដុល្លារ​ក្នុង​ខេត្ត​ជាប់​សមុទ្រ Nghe An នៃប្រទេសវៀតណាម ដោយ​មាន​ក្រុមហ៊ុនល្បីៗ​ជួល​ដូចជា Foxconn ជាដើម។ គម្រោងថ្មីនេះនឹងគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៣,៦៥០ហិកតា ដោយដំណាក់កាលដំបូងរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤នេះ។

តំបន់ឧស្សាហកម្ម Rayong ក្នុងប្រទេសថៃ

កាលពីខែតុលា ក្រុមហ៊ុន WHA​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ដីទំហំ ៤០ហិកតានៅឯតំបន់ឧស្សាហកម្ម Rayong របស់ខ្លួននៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃទៅកាន់ក្រុមហ៊ុនផលិតរថយន្តចិន Changan Automobile សម្រាប់រោងចក្រផលិតរថយន្ត EV ។

នៅឆ្នាំ២០២៣ ប្រាក់ចំណេញសុទ្ធរបស់ WHA បានកើនឡើង ៩% ដល់កំណត់ត្រា ៤.៤ ពាន់លានបាត ស្មើនឹង ១១៩លានដុល្លារពីឆ្នាំមុន ដែលមានប្រាក់ចំណូល ១៧ពាន់លានបាត។ លោកស្រី Jareeporn ដែលបានចាប់ផ្តើមក្រុមហ៊ុនក្នុងជាមួយអតីតស្វាមីរបស់លោកស្រីគឺលោក Somyos Anantaprayoon និងបានចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុននៅក្នុងឆ្នាំ២០១៥ គឺជាស្រ្តីអ្នកមានបំផុតក្នុងប្រទេសថៃជាមួយទ្រព្យសម្បត្តិសរុបចំនួន ១ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី Forbes៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post