មកស្គាល់មហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោកឆ្នាំ២០២៤ ដែលខ្លះអាយុក្រោម ២០ឆ្នាំក៏មាន

មកស្គាល់មហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោកឆ្នាំ២០២៤ ដែលខ្លះអាយុក្រោម ២០ឆ្នាំក៏មាន

វាជារឿងដ៏កម្រមួយក្នុងការក្លាយជាមហាសេដ្ឋី ជាពិសេសនៅវ័យក្មេង ខណៈមហាសេដ្ឋីជាមធ្យមមានអាយុ ៦៦ឆ្នាំឡើងទៅ។ នៅឆ្នាំ២០២៤នេះ មានមហាសេដ្ឋីវ័យក្មេងបំផុត ២៥រូប នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្ដី Forbes សុទ្ធតែមានអាយុ ៣៣ឆ្នាំ ឬក្មេងជាងនេះ។

ប្រសិនយើងបូកបញ្ចូលនៃទ្រព្យសម្បត្តិពួកគេទាំង ២៥រូប គឺមានតម្លៃប្រមាណ ១១០ពាន់លានដុល្លារ ហើយមួយចំនួនជាអ្នកបង្កើតដោយខ្លួនឯង ដូចជាបង្កើតក្រុមហ៊ុនល្បីៗ Snap (Evan Spiegel) Gymshark (Ben Francis) និង Oculus VR (Palmer Luckey)។

តាមដានជាមួយយើង៖ Million Times

ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩មក មហាសេដ្ឋីដែលមានអាយុក្រោម ៣០ឆ្នាំភាគច្រើនទទួលមរតកពីការផ្ទេរទ្រព្យសម្បត្តិពីក្រុមគ្រួសារ។ មហាសេដ្ឋីវ័យក្មេងបំផុតនៅលើពិភពលោកគឺ Livia Voigt របស់ប្រទេសប្រេស៊ីល ទើបតែមានអាយុ ១៩ឆ្នាំរៀននៅមហាវិទ្យាល័យ នាងមានទ្រព្យសម្បត្តិប្រមាណ ១.១ពាន់លានដុល្លារ ដោយសារភាគហ៊ុនរបស់នាងនៅក្នុងក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនី WEG ដែលជីតាចុងរបស់នាងបានបង្កើត។ នាង និងបងស្រីឈ្មោះ Dora Voigt de Assis អាយុ ២៦ឆ្នាំ គឺជានារីវ័យក្មេង ២រូបក្នុងចំណោមមហាសេដ្ឋីវ័យក្មេងបំផុតទាំង ២៥រូប។

អ្នកមានបំផុតនៃអ្នកស្នងមរតក គឺជាបងប្អូន Mistry របស់ប្រទេសអៀរឡង់ ដែលមានអាយុ ២៥ឆ្នាំ និង ២៧ឆ្នាំមានទ្រព្យសម្បត្តិប៉ាន់ស្មាន ៤.៩ពាន់លានដុល្លារ ដោយសារក្រុមហ៊ុន Tata Sons មានមូលដ្ឋាននៅទីក្រុងបុមបៃ រកស៊ីផ្នែកព័ត៌មានវិទ្យា ទំនាក់ទំនង វិស្វកម្ម និងថាមពល។ ពួកគេទទួលភាគហ៊ុនពីឪពុកឈ្មោះ Cyrus Mistry នៅឆ្នាំ២០២២។

បុរសសង្ហា Clemente Del Vecchio ជនជាតិអ៊ីតាលី ទើបតែអាយុ ១៩ឆ្នាំបានទទួលភាគហ៊ុនយ៉ាងច្រើននៅក្នុងក្រុមហ៊ុនផលិត Ray-Ban អ៊ីតាលី – បារាំង EssilorLuxottica បន្ទាប់ពីឪពុករបស់លោកបានស្លាប់ គឺលោក Leonardo Del Vecchio នៅឆ្នាំ២០២២។

ចំណែកបងប្អូនប្រុសឈ្មោះ Leonardo Maria អាយុ ២៨ឆ្នាំ និង Luca អាយុ ២២ឆ្នាំក៏បានទទួលមរតកទ្រព្យសម្បត្តិដែរ។ បន្ទាប់មកមាន Sophie Luise Fielmann អាយុ ២៩ឆ្នាំ ជាអ្នកស្នងមរតករបស់អាឡឺម៉ង់នៅ Fielmann AG ជាក្រុមហ៊ុនវ៉ែនតាដែលបន្សល់ទុកដោយឪពុករបស់នាងគឺ Günther Fielmann បន្ទាប់ពីទទួលមរណភាពក្នុងវ័យ ៨៤ឆ្នាំ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Forbes