Breaking News! អតីតបក្សឈ្នះឆ្នោតថៃត្រូវតុលាការធម្មនុញ្ញចេញសាលក្រមរំលាយចោល

Breaking News! អតីតបក្សឈ្នះឆ្នោតថៃត្រូវតុលាការធម្មនុញ្ញចេញសាលក្រមរំលាយចោល

តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅថ្ងៃពុធនេះបានចេញសាលក្រមបញ្ជាឱ្យរំលាយគណបក្សចលនាឆ្ពោះទៅមុខ ដែលជាអតីតបក្សឈ្នះឆ្នោតរបស់លោក ភិថា លីមចារើនរ៉ាត់ ពាក់ព័ន្ធនឹងគោលនយោបាយធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ។

ការសម្រេចរបស់តុលាការធម្មនុញ្ញធ្វើឡើងរយៈពេល ៦ ខែតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលស្នើឱ្យរំលាយបក្សចលនាឆ្ពោះទៅមុខ ក្រោមហេតុផលថា វិសោធនកម្មច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ជាពិសេសគឺមានបំណងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពលនៅក្នុងប្រទេសអាស៊ានមួយនេះ ។

ទន្ទឹមនោះ តុលាការក៏បានដកហូតសិទ្ធិសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់គណបក្សមិនឱ្យឈរឈ្មោះបោះឆ្នោតរយៈពេល ១០ ឆ្នាំ រាប់ចាប់ពីការចុះឈ្មោះបង្កើតគណបក្សថ្មី ជាពិសេសហាមមិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយជាមួយគណបក្សណាមួយរយៈពេល ១០ ឆ្នាំផងដែរ ។

សូមជម្រាបថា គណបក្សចលនាឆ្ពោះទៅមុខដែលកាលណោះដឹកនាំដោយលោក ភិថា លីមចារើនរ៉ាត់ បានឈ្នះការបោះឆ្នោតសកលភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០២៣ ដោយសារតែគោលនយោបាយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រនេះឯង ៕

បកប្រែ ៖ ទីន