ក្រុមហ៊ុន Aeon ចាយលុយ ១៦៧ លានដុល្លារបើកផ្សារទំនើបមួយទៀតនៅវៀតណាម

ក្រុមហ៊ុន Aeon ចាយលុយ ១៦៧ លានដុល្លារបើកផ្សារទំនើបមួយទៀតនៅវៀតណាម

ក្រុមហ៊ុន Aeon Mall បានទទួលភ្លើងខៀវពីអាជ្ញាធរនៅខេត្ត Thanh Hoa ភាគកណ្តាលប្រទេសវៀតណាមក្នុងការទិញដីទំហំ ១០.៥ ហិកតាសម្រាប់ការសាងសង់ផ្សារទំនើបមួយកន្លែងបន្ថែមទៀតនៅក្នុងប្រទេសមួយនេះ ។

ក្រុមហ៊ុន Aeon នឹងបណ្ដាក់ទុនវិនិយោគប្រមាណ ១៦៧ លានដុល្លារជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសវៀតណាមដើម្បីបើកផ្សារទំនើប Aeon Mall ក្នុងខេត្ត Thanh Hoa ។

តាមដានជាមួយយើង៖ Million Times

ការ​អភិវឌ្ឍដំណាក់កាលទី ១ មានអគារកម្ពស់ ៥ ជាន់នឹងបញ្ចប់ការសាងសង់រយៈពេល ២ ឆ្នាំ ខណៈដំណាក់កាលទី ២ មានផ្សារទំនើប ៤ ជាន់ និងចំណតរថយន្ត ៧ ជាន់ ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរ Thanh Hoa បានដាក់ក្ដីរំពឹងថា ផ្សារទំនើប Aeon Mall នឹងជួយជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក ហើយឈានទៅដល់ការនាំចេញទៅកាន់ប្រទេសជប៉ុន និងប្រទេសដទៃទៀតផងដែរ ។

សូមជម្រាបថា ក្រុមហ៊ុន Aeon មាន​ផ្សារ​ទំនើប​ចំនួន ៩ នៅ​វៀតណាម ដែល​ភាគ​ច្រើន​នៅក្នុង​ទីក្រុង​ធំៗ​ដូច​ជា ហាណូយ ហូជីមិញ និង​ Hai Phong ខណៈក្រុមហ៊ុនរបស់ជប៉ុនមួយនេះគ្រោងនឹងបង្កើតផ្សារទំនើបដល់ទៅ ២០ ឯណោះនៅក្នុងប្រទេសវៀតណាម ៕

បកប្រែ ៖ ទីន