សាលាអន្តរជាតិឧកញ៉ាម្នាក់ប្រកាសផ្តល់អាហារូបករណ៍ ៥០% ចាប់ពីថ្នាក់ទី៧ ដល់ទី១២

សាលាអន្តរជាតិឧកញ៉ាម្នាក់ប្រកាសផ្តល់អាហារូបករណ៍ ៥០% ចាប់ពីថ្នាក់ទី៧ ដល់ទី១២

ស្ថាបនិកសាលាអន្ដរជាតិ ធី អាយ អេ (TIA International School) ប្រកាសផ្ដល់អាហារូបករណ៍ ៥០% ដែលមិនធ្លាប់មានពីមុនមកសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ស្ថិតនៅលើមហាវិថី ៦០ម៉ែត្រ រាជធានីភ្នំពេញ។

លោកស្រីឧកញ៉ា ម៉ៅ បញ្ចពណ៌ លើកឡើងថា ដើម្បីទទួលបាននូវអាហារូបករណ៍នេះ សិស្សានុសិស្សទាំងអស់អាចមកចុះឈ្មោះដាក់ពាក្យប្រឡងនៅសាលាអន្ដរជាតិ ធី អាយ អេ។ លោកស្រីថ្លែងថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ដល់សិស្សានុសិស្សនូវឱកាសទទួលបានការសិក្សាដ៏ល្អតាមស្តង់ដារអន្តរជាតិដើម្បីពង្រឹងសមត្ថភាពក្នុងការក្លាយខ្លួនជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិនាពេលអនាគត។

តាមដានជាមួយយើង៖ Million Times

សូមជម្រាបថា សាលាអន្ដរជាតិ ធី អាយ អេ បានបង្កើតឡើងនៅឆ្នាំ២០១៥ ស្ថិតនៅតំបន់បឹងកេងកង បន្ទាប់ពីមានការគាំទ្រសាលាបានបើកសាខាថ្មី លើផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងធំទូលាយ និងផាសុកភាពខ្ពស់ជាមួយនឹងបរិយាកាសបរិសុទ្ធនៅជុំវិញសាលាដែលល្អបំផុតសម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សនៅកម្រិតមត្តេយ្យសិក្សា។

សាលាអន្ដរជាតិ TIA គឺជាសាលាដែលយកគុណភាពជាចម្បង បង្រៀនតាមស្ដង់ដារអាម៉េរិក រួមទាំងបញ្ចូលបន្ថែមនូវកម្មវិធីសិក្សាពិសេសៗ ដែលមានលើសាកលលោកធ្វើឱ្យសិស្សានុសិស្ស មានការអភិវឌ្ឍលឿន ទាំងសមត្ថភាពក្នុងការប្រើប្រាស់ភាសា ការទំនាក់ទំនង សីលធម៌ល្អ ពិសេសស្មារតីរឹងមាំ និងមានភាពក្លាហាន។ ហើយសាលាអន្ដរជាតិមួយនេះ ក៏តែងតែផ្សារភ្ជាប់ខ្លួននឹងសកម្មភាពសង្គមជានិច្ច និងតែងតែចូលរួមព្រឹត្ដិការណ៍ផ្សេងៗ ទាំងក្នុងឱកាសបុណ្យជាតិ និងអន្ដរជាតិ៕