ស្តេចក្រាញ់អចលនទ្រព្យលើភ្នំបូកគោ លោក សុខ គង់ តែងតាំងជាទីប្រឹក្សាសម្តេច ហ៊ុន សែន

ស្តេចក្រាញ់អចលនទ្រព្យលើភ្នំបូកគោ លោក សុខ គង់ តែងតាំងជាទីប្រឹក្សាសម្តេច ហ៊ុន សែន

មានឈាមជ័រខ្មែរកាត់វៀតណាម លោក សុខ គង់ ដែលជាអ្នកជំនាញចាស់វស្សានៅប្រទេសកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

លោក សុខ គង់ មានគោរមងារអ្នកឧកញ៉ា គឺជាម្ចាស់ក្រុមហ៊ុន សូគីម៉ីច គ្រុប ដែលរកស៊ីក្នុងវិស័យសណ្ឋាគារ បដិសណ្ឋារកិច្ច ទេសចរណ៍ រោងចក្រ អចលនទ្រព្យ ប្រេងឥន្ទនៈ កសិកម្ម កសិ-ឧស្សាហកម្ម។ លោកក្តាប់បានតំបន់សំខាន់ៗក្នុងដង្ហើមសេដ្ឋកិច្ចជាតិ ដូចជានៅខេត្តសៀមរាប ភ្នំពេញ ព្រះសីហនុ និងកំពតជាដើម។ លោកត្រូវបានគេប្រសិទ្ធនាមហៅថាជាស្តេចក្រាញ់អចលនទ្រព្យលើភ្នំបូកគោដែលក្នុងវិនិយោគអស់រាប់រយលានដុល្លារអាមេរិក។

តាមដានជាមួយយើង៖ Million Times

ពីខាងឆ្វេង៖ លោក សុខ គង់

អ្នកឧកញ៉ាដែលមានឈាមជ័រខ្មែរវៀតណាមរូបនេះ គឺជាអ្នករកស៊ីដ៏ចំណាស់ចាក់ឫសគល់យ៉ាងសម្បើមក្នុងអាណាចក្រជំនួញនៅប្រទេសកម្ពុជាដ៏មានឥទ្ធិពល ដែលផ្តើមអាជីវកម្មពីសិប្បកម្មផលិតកៅស៊ូអ៊ុតសម្បកកង់ និងស្បែកជើងជាដើម។

លោក សុខ គង់ បានបញ្ជាក់ថា គ្មានអ្វីដែលពិបាកជាងពេលក្រនោះឡើយ។ «អាក្រហ្នឹងហើយ ពិបាក អត់លុយហ្នឹងហើយ ពិបាក អ៊ីចឹងមនុស្សយើងត្រូវខំប្រឹង ទោះមិនមានធ្វើសេដ្ឋីដូចគេឯង ក៏វាគ្រប់គ្រាន់ដើម្បីជីវភាពប្រចាំថ្ងៃរបស់យើងដែរ»។

«ខ្ញុំចេះតែឧស្សាហ៍ប្រាប់កូនចៅថា ពេលយើងអស់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងខំប្រឹងឡើង ខំសន្សំសំចៃឡើង»។ លោក សុខ គង់ បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធសៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម