Elon Musk អនុវត្តទ្រឹស្ដីមួយឃ្លា ជោគជ័យដល់សព្វថ្ងៃ

Elon Musk អនុវត្តទ្រឹស្ដីមួយឃ្លា ជោគជ័យដល់សព្វថ្ងៃ

“ការបរាជ័យគឺជាជម្រើស ។ ប្រសិន​បើ​អ្វីៗគ្រប់យ៉ាងគ្មានការបរាជ័យ អ្នក​មិនដឹងថាត្រូវកែខៃត្រង់ចំណុចណានោះទេ” ។ នេះគឺជាសម្ដីរបស់មហាសេដ្ឋីលំដាប់កំពូលនៅលើពិភពលោក Elon Musk ។

លោក Elon Musk បានលើកឡើងថា លោកតែងតែប្រើប្រាស់ទ្រឹស្ដីនេះក្នុងការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសនៅពេលដែលលោកជួបរឿងបរាជ័យក្នុងគម្រោងរកស៊ី ឬបញ្ហាណាមួយដែលលោកដោះស្រាយមិនចេញ ។

តាមដានជាមួយយើង៖ Million Times

មហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៥៣ ឆ្នាំរូបនេះបញ្ជាក់ទៀតថា “គ្មាននរណាម្នាក់ដែលមិនធ្លាប់ជួបរឿងបរាជ័យក្នុងជីវិតនោះទេ ។ ជីវិតគឺជាការតស៊ូ បើអ្នកដួល អ្នកត្រូវតែខំប្រឹងងើប ហើយបន្តដំណើរទៅមុខទៀត ដោយខំភ័យខ្លាច” ។

ថៅកែក្រុមហ៊ុន Tesla និង SpaceX រូបនេះអះអាងថា ទម្រាំមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ លោកធ្លាប់ហែឆ្លងព្យុះភ្លៀងរាប់មិនអស់ និងឡុងចុងក្នុងការរកស៊ី រកតែមួយកាក់មួយសេនដាក់ក្នុងហោរប៉ៅសឹងមិនបានផង ។ ប៉ុន្តែរាល់ការបរាជ័យ ទើបធ្វើឲ្យលោកតស៊ូ ។

សូមជម្រាបថា បច្ចុប្បន្នលោក Elon Musk គឺជាមហាសេដ្ឋីលំដាប់លេខ ១ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិក្នុងដៃសរុបជិត ២៥០ ពាន់លានដុល្លារ តាមពីក្រោយដោយថៅកែ LV គឺលោក Bernard Arnault មានទ្រព្យសម្បតិ្តសរុបចំនួន ១៩១.៤ ពាន់លានដុល្លារ ៕

បកប្រែ ៖ ទីន