មួយគ្រាប់ហោះខុសក្បាល ជួយឲ្យ Trump កើនទ្រព្យ ១ ពាន់លានដុល្លារ

មួយគ្រាប់ហោះខុសក្បាល ជួយឲ្យ Trump កើនទ្រព្យ ១ ពាន់លានដុល្លារ

បន្ទាប់ពីគ្រាប់កាំភ្លើងហោះខុសក្បាលហើយនោះ ពេលនេះអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថែមទាំងទទួលបានលាភសំណាងពីការហក់ឡើងទ្រព្យសម្បត្តិចំនួន ១.១ ពាន់លានដុល្លារទៅទៀត ។

យោងតាមទស្សនាវដ្ដី Forbes បានចុះផ្សាយថា ទ្រព្យសម្បតិ្តសុទ្ធរបស់លោក Trump បានស្ទុះ ២០.៥ ភាគរយ ឡើងដល់ ៦.៥ ពាន់លានដុល្លារ ខណៈហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group Corp បានងើប ៣១ ភាគរយ ឡើងដល់ ៤០.៦ ដុល្លារក្នុងមួយហ៊ុន ។

បច្ចុប្បន្នអតីតប្រធានាធិបតីទី ៤៥ របស់អាមេរិករូបនេះក្ដោបក្ដាប់ភាគហ៊ុនប្រមាណ ៦៥ ភាគរយនៅក្នុងក្រុមហ៊ុន Trump Media & Technology Group Corp និងស្ថិតក្នុងចំណោមអ្នកមានបំផុតចំនួន ៥០០ នៅលើពិភពលោក ។

តាមដានជាមួយយើង៖ Million Times

សូមរម្លឹកឡើងវិញថា លោក Trump បានរងការប៉ុនប៉ងធ្វើឃាតពីសំណាក់ខ្មាន់កាំភ្លើងវ័យ ២០ ឆ្នាំឈ្មោះ Thomas Crooks កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្តែអតីតប្រធានាធិបតីវ័យ ៧៨ ឆ្នាំរូបនេះពិតជាអាយុថ្លៃ ដោយត្រឹមរបួសស្លឹកត្រចៀកខាងស្ដាំប៉ុណ្ណោះ ខណៈឃាត ក ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ។

បើទោះបីជារងរបួសក្ដី ប៉ុន្តែលោក Trump នៅតែបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមការគ្រោងទុកដើម្បីស្វែងរកអាណត្តិប្រធានាធិបតីថ្មី ដែលនឹងត្រូវតតាំងជាមួយលោកប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ ៕

បកប្រែ ៖ ទីន