តើអាមេរិកធ្លាប់ជួបប្រទះករណីធ្វើឃាតថ្នាក់ដឹកនាំកំពូលៗប៉ុន្មានលើកហើយ?

តើអាមេរិកធ្លាប់ជួបប្រទះករណីធ្វើឃាតថ្នាក់ដឹកនាំកំពូលៗប៉ុន្មានលើកហើយ?

ហេតុការណ៍ប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតីលោក Donald Trump កាលពីចុងសប្ដាហ៍បានអង្រួនប្រទេសប្រជាធិបតេយ្យមួយនេះសាជាថ្មី ក្រោយស្ងប់ស្ងាត់អស់រយៈកាលរាប់សិបឆ្នាំទៅហើយ ។

នេះគឺជារឿងដ៏កម្របំផុតសម្រាប់ប្រទេសដែលគេចាត់ទុកថាជាបិតាប្រជាធិបតេយ្យ ប៉ុន្តែនេះក៏មិនមែនជាលើកទី ១ នោះដែរសម្រាប់អាមេរិកដែលមានទាំងករណីប៉ុនប៉ងធ្វើឃាត និងឈានដល់ការលបបាញ់សម្លាប់ថ្នាក់ដឹកនាំ ។

នៅខែវិច្ឆិកា ឆ្នាំ ១៩៦៣ ប្រធានាធិបតីទី ៣៥ របស់អាមេរិក លោក John F Kennedy ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងអំឡុងពេលក្បួនដង្ហែរយុទ្ធនាការមួយនៅទីក្រុង Dallas រដ្ឋ Texas ។

តាមដានជាមួយយើង៖ Million Times

នៅខែមិថុនា ឆ្នាំ ១៩៦៨ ប្អូនប្រុសរបស់លោកប្រធានាធិបតី Kennedy និងជាអតីតអគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក Robert Kennedy ត្រូវបានបាញ់សម្លាប់ភ្លាមៗ បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីបឋមនៅទីក្រុង Los Angeles រដ្ឋ California ។

នៅខែមីនា ឆ្នាំ ១៩៨១ ប្រធានាធិបតីទី ៤០ របស់អាមេរិក លោក Ronald Reagan ត្រូវបានបាញ់ចំដើមទ្រូងនៅខាងក្រៅសណ្ឋាគារក្នុងទីក្រុងវ៉ាស៊ីនតោន ។ ប៉ុន្តែលោកប្រធានាធិបតីពិតជាអាយុថ្លៃ ដោយបានរស់រានមានជីវិត ក្រោយការវះកាត់សង្គ្រោះបន្ទាន់ ។

សូមជម្រាបថា ការប៉ុនប៉ងធ្វើឃាតលើលោក Trump កើតមានឡើងតែប៉ុន្មានខែទៀតប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា ខណៈប្រធានាធិបតីទី ៤៥ របស់អាមេរិករូបនេះនឹងត្រូវតតាំងជាមួយលោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ៕

បកប្រែ ៖ ទីន