បញ្ជីអ្នកមានលើពិភពលោកមានការប្រែប្រួល

Home » បញ្ជីអ្នកមានលើពិភពលោកមានការប្រែប្រួល
បញ្ជីអ្នកមានលើពិភពលោកមានការប្រែប្រួល

គិតត្រឹមថ្ងៃទី១០ កក្កដានេះបញ្ជីមហាសេដ្ឋីទាំង ១០រូបលើពិភពលោកមានការប្រែប្រួល ដោយលោក Elon Musk នាំមុខគេដាច់វិញពីមហាសេដ្ឋីបារាំងលោក Bernard Arnault ដែលគ្រងតំណែលកំពូលមហាសេដ្ឋីអស់ច្រើនខែមកហើយក្នុងឆ្នាំ២០២៤។

ដោយឡែកតួលេខថៅកែ Amazon លោក Jeff Bezos ក្នុងសប្តាហ៍នេះបានរំកិលខ្លួនមកលេខរៀងទី២ ជាមួយទ្រព្យសម្បត្តិសរុប 215.9ពាន់លានដុល្លារ ចំណែកលោក Bernard Arnault ម្ចាស់ក្រុមហ៊ុនបារាំង LVMH មានទ្រព្យសុទ្ធ 191.1ពាន់លានដុល្លារ ខណៈថៅកែ Facebook ឈរលេខរៀងទី៤ មានទ្រព្យ 185.4ពាន់លានដុល្លារ។

ខាងក្រោមជាបញ្ជីកំពូលមហាសេដ្ឋី ១០រូបក្នុងពិភពលោក ដកស្រង់ពីទស្សវដ្តី Forbes ៖

តាមដានជាមួយយើង៖ Million Times
ចំណាត់ថ្នាក់ និងឈ្មោះទ្រព្យសុទ្ធអាជីវកម្មប្រទេស
#1 Elon Musk$252.4Tesla, SpaceXអាមេរិក
#2 Jeff Bezos$215.9Amazonអាមេរិក
#3 Bernard Arnault & family$191.1LVMHបារាំង
#4 Mark Zuckerberg$185.4Facebookអាមេរិក
#5 Larry Ellison$179.6Oracleអាមេរិក
#6 Larry Page$155.7Googleអាមេរិក
#7 Sergey Brin$149.0Googleអាមេរិក
#8 Bill Gates$135.3Microsoftអាមេរិក
#9 Steve Ballmer$135.3Microsoftអាមេរិក
#10 Warren Buffett$128.9Berkshire Hathawayអាមេរិក