ចង់​ដឹង​ពី​កំពូល​មហាសេដ្ឋី​វ័យ​ក្មេង​បំផុត​ទាំង ១០ លើ​ពិភពលោក​ទេ?

ចង់​ដឹង​ពី​កំពូល​មហាសេដ្ឋី​វ័យ​ក្មេង​បំផុត​ទាំង ១០ លើ​ពិភពលោក​ទេ?

គេហទំព័រ Million Times សប្តាហ៍នេះបង្ហាញមុខមាត់មហាសេដ្ឋីវ័យក្មេងបំផុតគួរឱ្យចាប់អារម្មណ៍ដែលដកស្រង់ពីទស្សនាវដ្តីនិយាយពីអ្នកមាន Forbes។

ទស្សនាវដ្តីខាងស្រាវជ្រាវពីបុគ្គលមានលុយច្រើន Forbes បានរកឃើញថា មហាសេដ្ឋីវ័យក្មេងបំផុតភាគច្រើនទទួលបានទ្រព្យសម្បត្តិពីគ្រួសាររបស់ពួកគេ។ ផ្ទុយទៅវិញ ក្រុមមនុស្សដែលមានវ័យចំណាស់ភាគច្រើនបានសាងទ្រព្យសម្បត្តិរបស់ពួកគេតាំងពីដើមរៀងមក។

ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីវ័យក្មេងដែលបង្កើតដោយខ្លួនឯងក៏ត្រូវស្វែងរកឃើញតាមរយៈការពុះពារដ៏ស្មុគស្មាញនៃភាពជាសហគ្រិន និងការច្នៃប្រឌិតផងដែរ។ ដំណើររបស់ពួកគេត្រូវបានកំណត់ដោយការតាំងចិត្ត ភាពធន់ និងសមត្ថភាពក្នុងការចាប់យកឱកាស។

បើទោះជាពួកគេបានមកដោយទ្រព្យសម្បត្តិបែបណាក៏ដោយ មហាសេដ្ឋីវ័យក្មេងនាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែជាការកសាងអាណាចក្រប៉ុណ្ណោះទេ ពួកគេកំពុងកំណត់អនាគតថែមទៀត។ ពួកគេតែងនិយាយថា សុបិនអាចក្លាយជាការពិតបាន នៅពេលដែលបន្តដោយចំណង់ចំណូលចិត្ត និងការតស៊ូ។

ខាងក្រោមនេះជាបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ជាប់ចំណាត់ថ្នាក់កំពូលមហាសេដ្ឋីវ័យក្មេងបំផុតទាំង ១០ នៅលើពិភពលោកគិតត្រឹមសប្តាហ៍ទី២នៃខែកក្កដា ឆ្នាំ២០២៤ ដូចតទៅ៖

តាមដានជាមួយយើង៖ Million Times
លេខរៀងឈ្មោះទ្រព្យសរុបអាយុប្រទេស
2648Livia Voigt$1.1 B19ប្រេសស៊ី
682Clemente Del Vecchio$4.6 B20អីតាលី
2159Kim Jung-youn$1.6 B20កូរ៉េខាងត្បូង
1097Kevin David Lehmann$3.1 B21អាល្លឺម៉ង
682Luca Del Vecchio$4.6 B22អីតាលី
2159Kim Jung-min$1.6 B22កូរ៉េខាងត្បូង
1431Remi Dassault$2.1 B23បារាំង
665Zahan Mistry$4.7 B25អៀរឡង់
2648Dora Voigt de Assis$1.1 B26ប្រេស៊ី
665Firoz Mistry$4.7 B27អៀរឡង់
អត្ដបទ៖ សារ៉ាយ រូបភាព៖ Forbes