មហាសេដ្ឋីលំដាប់ទី ២ លើលោកប្រកាសលក់ហ៊ុនតម្លៃជិត ៥ ពាន់លានដុល្លារ

មហាសេដ្ឋីលំដាប់ទី ២ លើលោកប្រកាសលក់ហ៊ុនតម្លៃជិត ៥ ពាន់លានដុល្លារ

CEO ក្រុមហ៊ុន Amazon លោកមហាសេដ្ឋី Jeff Bezos គ្រោងនឹងលក់ហ៊ុនក្នុងតម្លៃជិត ៥ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះឡើងដល់កម្រិតខ្ពស់បំផុត ។

រយៈពេល ៦ ខែដំបូងនាំឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានហក់ឡើងជាង ៣០ ភាគរយ ហើយឈានដល់តម្លៃ ២០០ ដុល្លារក្នុងមួយហ៊ុន ។

ទន្ទឹមនោះ បន្ទាប់ពីផែនការលក់នេះហើយ មហាសេដ្ឋីវ័យអាមេរិកវ័យ ៦០ ឆ្នាំរូបនេះ នឹងបន្តមាន ឬកាន់កាប់ភាគហ៊ុន Amazon ប្រហែល ៩១២ លានហ៊ុន ឬ ៨.៨ ភាគរយនៃភាគហ៊ុនដែលមិនទាន់ដាក់លក់ ។

តាមដានជាមួយយើង៖ Million Times

នេះមិនមែនជាលើកដំបូងឡើយដែលលោក Jeff Bezos លក់ភាគហ៊ុនបែបនេះ ពោលកាលពីខែកុម្ភៈឆ្នាំ ២០២៣ កន្លងទៅ ថៅកែក្រុមហ៊ុន Amazon រូបនេះបានលក់ហ៊ុនក្នុងតម្លៃប្រហែល ៨.៥ ពាន់លានដុល្លារ ក្រោយភាគហ៊ុនបានងើបឡើងដល់ ៨០ ភាគរយ ។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា គិតត្រឹមដើមខែកក្កដានេះ លោក Jeff Bezos ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី ២ នៅលើពិភពលោក និងមានទ្រព្យសម្បត្តិក្នុងដៃចំនួន ២១៤.៤ ពាន់លានដុល្លារ ៕

បកប្រែ ៖ ទីន