ក្រុមហ៊ុនអចលនទ្រព្យវៀតណាមដាក់ដេញថ្លៃ ១.៣ ពាន់លានដុល្លារសាងសង់ទីក្រុងឆ្លាតវៃ

ក្រុមហ៊ុនអចលនទ្រព្យវៀតណាមដាក់ដេញថ្លៃ ១.៣ ពាន់លានដុល្លារសាងសង់ទីក្រុងឆ្លាតវៃ

ក្រុមហ៊ុន Conglomerate ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់វៀតណាម Vingroup បានដាក់ដេញថ្លៃចំនួន ១.៣ ពាន់លានដុល្លារដើម្បីសាងសង់ទីក្រុងឆ្លាតវៃនៅសង្កាត់ Dong Anh ទីក្រុងហាណូយ ។

ការអភិវឌ្ឍន៍នេះនឹងលាតសន្ធឹងលើផ្ទៃដី ២៦៨ ហិកតា ហើយរំពឹងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០៣១ ជាមួយនឹងប្រជាជនរស់នៅចំនួន ៣៨,៥០០ នាក់ ។

បច្ចុប្បន្នសង្កាត់ Dong Anh ភាគខាងជើងទីក្រុងហាណូយដែលមានផ្ទៃដី ១៨៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួនរស់នៅចំនួន ៤៣៧,០០០ នាក់ កំពុងក្លាយជាមុខព្រួញក្នុងគម្រោងអភិវឌ្ឍលំនៅឋានតម្លៃរាប់ពាន់លានដុល្លារ ។

ទន្ទឹមនោះ គម្រោងសំខាន់ផ្សេងទៀតដែលក្រុមហ៊ុន Vingroup កំពុងសម្លឹងមើលឃើញនៅទីក្រុង Dong Anh គឺពិព័រណ៍ជាតិ និងគម្រោងលំនៅឋាន Vinhomes Co Loa Urban Area ដែលខ្លួនកំពុងស្វែងរកអាជ្ញាប័ណ្ណអភិវឌ្ឍន៍ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន