Mark Zuckerberg ជិះរថយន្ត ៥ គ្រឿមានតម្លៃចាប់ពី ៣ ម៉ឺនដល់ជាង ១ លានដុល្លារ

Mark Zuckerberg ជិះរថយន្ត ៥ គ្រឿមានតម្លៃចាប់ពី ៣ ម៉ឺនដល់ជាង ១ លានដុល្លារ

ទោះបីជាមានទ្រព្យសម្បត្តិក្នុងដៃ ១៧៧ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែស្ថាបនិក Facebook លោក Mark Zuckerberg គឺជាមនុស្សចូលចិត្តប្រើប្រាស់រថយន្តដែលមានតម្លៃថោក លើកលែងតែរថយន្តទំនើប Pagani Huayra ។

ថ្ងៃនេះ សារព័ត៌មាន “Million Times” នឹងលើកយករថយន្ត ៥ គ្រឿងរបស់លោកមហាសេដ្ឋីលំដាប់ទី ៤ នៅលើពិភពលោករូបនេះមកបង្ហាញជូនប្រិយមិត្ត ៖

១. រថយន្ត Acura TSX

តាមដានជាមួយយើង៖ Million Times

យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា ជារឿយៗលោក Mark Zuckerberg ចូលចិត្តជិះរថយន្តម៉ាក Acura TSX ពណ៌ខ្មៅ ដែលមានតម្លៃប្រហែល ៣០,០០០ ដុល្លារ ដោយសារតែវាមានសុវត្ថិភាព ផាសុកភាព ប៉ុន្តែមិនទំនើបណាស់ណានោះទេ ។

២. រថយន្ត Volkswagen Golf GTI

សារព័ត៌មាន Business Insider បានរាយការណ៍ថា មហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៣៩ ឆ្នាំរូបនេះបានទិញរថយន្ត Volkswagen Golf GTI សេរ៊ីឆ្នាំ ២០១៤ ក្នុងតម្លៃ ៣០,៤១៥ ដុល្លារ ដោយសារតែផ្នែកខាងក្នុងនៃរថយន្តគឺធំទូលាយ និងកន្លែងអង្គុយមានផាសុកភាព ។

៣. រថយន្ត Honda Fit

ថៅកែក្រុមហ៊ុន Meta រូបនេះក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បើករថយន្ត Honda Fit ជា​ច្រើនលើកច្រើនសារផងដែរ ។ យោងតាមទស្សនាវដ្តី Car and Driver បានឱ្យដឹងថា បើគិតនៅសហរដ្ឋអាមេរិក រថយន្តប្រភេទនេះមានតម្លៃចាប់ពី ១៧,១៨៥ ដុល្លារ ។

៤. រថយន្ត Ford Bronco

នៅឆ្នាំ ២០២២ លោក Mark Zuckerberg បានចែករំលែករូបថតនៃរថយន្ត Ford Broncos ចំនួន ២ គ្រឿងនៅលើបណ្ដាញសង្គម Instagram ខណៈតម្លៃរបស់រថយន្តមួយនេះត្រូវបានគេដឹងថា យ៉ាងហោចណាស់ក៏ ៣២,៨៩៥ ដុល្លារផងដែរ ។

៥. រថយន្ត Pagani Huayra

មហាសេដ្ឋីលំដាប់ទី ៤ នៅលើពិភពលោករូបនេះបានទិញរថយន្ត Pagani Huayra ក្នុងឆ្នាំ ២០១៤ ហើយវារថយន្តដែលថ្លៃជាងគេបំផុតក្នុងចំណោមរថយន្ត ៤ គ្រឿងផ្សេងទៀត ពោលមានតម្លៃរហូតដល់ ១.៤ លានដុល្លារឯណោះ ។

Pagani គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតបំផុតរបស់អ៊ីតាលី ខណៈម៉ូដែលចុងក្រោយគេបង្អស់​គឺ Huayra សេរ៊ីឆ្នាំ ២០២០ មាន​តម្លៃ​ចាប់​ពី ៣.៤ លាន​ដុល្លារឡើងទៅ ៕

បកប្រែ ៖ ទីន